សម្រាប់ប្រិយមិត្តយុវវ័យៗភាគច្រើន ប្រាកដជាបានស្គាល់ហើយពីតារាសម្តែងថៃស្រី Punpun Sutatta ដែលមានសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយភាពមិនធម្មតា ។

ថ្មីៗនេះផងដែរ តារាសម្តែងស្រីរូបនេះ បានធ្វើឲ្យហ្វេនៗរបស់នាងមានការភ្ញាក់ផ្អើរ ដោយនាងបានសម្រេចចិត្តបើកបង្ហាញនូវទំនាក់ទំនងស្នេហា រវាងនាង និងមិត្តប្រុសជាផ្លូវការ នៅលើគណនីសង្គម អ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាង។

ក្នុងនោះ Punpun បានបង្ហោះរូបថតយ៉ាងរ៉ូមែនទិក ជាមួយនឹងមិត្តប្រុសរបស់នាង ដោយមិត្តប្រុសរបស់នាងបានកាន់បាច់ផ្កាយ៉ាងធំជូននាងក្នុងថ្ងៃបញ្ចប់ការសិក្សា ជាមួយនឹងទឹកមុខពោរពេញទៅដោយស្នាមញញឹម និងសេចក្តីសុខ។

ក្រោយឃើញបែបនេះហើយ បណ្តាមិត្តភក្តិនៅក្នុងសិល្បៈជាច្រើន ក៏ដូចជាហ្វេនៗបានចូលComment បង្ហាញពីភាពភ្ញាក់ផ្អើល ដល់ពួកគេ ថែមទាំងសរសើរដល់អ្នកទាំងពីរថា មើលទៅពិតជាស័ក្ដិសមនឹងគ្នាមែនទែន៕


អត្ថបទ៖ ចំរើន