យោងតាមប្រភពមួយ តារាស្រី Nune Woranuch នឹងសម្ដែងរួមជាមួយ តារាប្រុសរលកក្រោយ God Jirayu និង Green Ausadaporn នៅក្នុងខ្សែភាពយន្ដថតឡើងវិញរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Krachao Seeda” ។

/

នេះជាលើកទីមួយហើយ ដែលលោក God Jirayu សម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដ ។ បើតាមការរាយការណ៍ តារាប្រុសរូបនេះ បានបើកភ្នាក់ឯកជនមួយ ក្រោយចប់កុងត្រា ជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 ។

/

បើតាមការរាយការណ៍ Dj Chod of Change 2561 គឺជាផលិតករនៃខ្សែភាពយន្ដនេះ ។  Version ដើមនៃរឿងនេះ ត្រូវបានចាក់បញ្ចាំង នៅក្នុងឆ្នាំ ១៩៩៤ លើកញ្ចក់ទូរទស្សន៍ Thai TV3 ដោយមានការចូលរួមសម្ដែងដោយ Sam Yuranunt, Noi Bussakorn, និង Tuck Mayura៕

 

ប្រែសម្រួល៖ សារ៉ាត

ព្រភព៖ Thaiupdate