យល់ដឹង៖ ជាការពិតណាស់ តាំងពីយូរលង់ណាស់​មកហើយ ស្រ្ដីមួយចំនួនធំ លើពិភពលោកយើងនេះ ក៏អាចនឹងមិនមានកូនដែរ បន្ទាប់ពីគេរៀបអាពាហ៍ពិពាហ៍រួចហើយ។ប៉ុន្ដែពេលថ្មីៗនេះ តាមអោយដឹងពីអ្នកស្រាវជា្រវ ក៏ដូចជាការអង្កេតពី មនុស្សមួយចំនួនធំបានអោយដឹង ៣ វិធីសាស្រ្ដខាងក្រោមនេះ គឺអាចជួយអោយស្រ្ដីមានទារកបាន បើសិនជាស្រ្ដីនោះ រៀបការហើយមិនមានកូន។១. ញាំ Blueberry Jam

Blueberry Jam គឺជាគ្រាប់ថ្នាំឱសថម៉្យាងដែល គេផលិតអំពីគ្រាប់ធញ្ញជាតិ ហើយភាគច្រើនត្រូវបានច្រកដាក់ក្នុងដបកែវតូចៗ ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពបំផុត។ អ្នកស្រី Goge ovel ជាស្ដី្រនិពន្ធជនជាតិអង់គ្លេសម្នាក់ បាននិយាយថា Blueberry Jam គឺគ្រាប់ថ្នាំដែលមានជីវជាតិខ្ពស់ ព្រមទាំងអាចជួយអោយស្រ្ដីមានផ្ទៃពោះផងដែរ ខណៈដែលគ្រាប់ថ្នាំនោះ មានផ្ទុកជាតិ Gene បុរសក្នុងនោះហើយស្រាប់។

width=454

២. ញាំស៊ុតអោយបានច្រើន (សារធាតុពណ៌សរបស់ស៊ុត) តាមការបង្ហាញរបស់ក្រុមអ្នកវិទ្យាសាស្រ្ដមួយចំនួន បានបង្ហាញថា ការញាំស៊ុតមាន់ ទាឬក្ងាន ក៏អាចជួយអោយស្រ្ដីមានកូនផងដែរ។ តាមការអះអាងរបស់លោកវិជ្ជបណ្ឌិត RenaMunin បានអោយដឹងថា ការទទួលទានយកសារធាតុពណ៌ស របស់ស៊ុតមុនពេលរូមភេទគឺអាចជួយអោយស្រ្ដីមានកូនដល់ទៅ ៧០​ ភាគរយ។

width=457

៣.​ គប់គ្រវែងខោទ្រនាប់ស្រ្ដីដាក់លើដំបូលផ្ទះ វិធីសាស្រ្ដទីបីនេះ គឺជាវិធីសាស្រ្ដមួយ ដែលមានតាំងពីបុរមបុរាណ នៃប្រទេសមួយចំនួនដែលស្ថិតក្នុងទ្វីបអាហ្រ្វិក ជាពិសេសដូចជាប្រទេស​ Congco ជាដើម។ ថ្វីត្បិតតែ វិធីសាស្រ្ដនេះ ស្ដាប់ទៅគួរអោយអស់សំណើចមែន តែក៏មានមនុស្សជាច្រើននាក់ជឿលើវា ហើយធ្វើបានសម្រេចដែរ។ ចុះអ្នកវិញជឿលើចំនុចទីបីនេះ ដែរឬទេ?

ដោយ៖ នារីប្រភព៖ glamour