ការទទួលទានមិនប្រកបដោយវិទ្យាសាស្ដ្រ ធ្វើចលនាបានតិច ការញៀននឹងតែ ឬកាហ្វេ ជាដើម អាចបណ្ដាលឱ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ជាក់ស្ដែងគឺអាការៈទល់ពោះ ឬឈឺក្រពះ ពោះវៀន។ ប្រសិនមានអាការៈ ដូចជា ទល់ខ្យល់ ចុកពោះក្រោយពេលទទួលទានអាហារ អ្នកគួរតែស្វែងយល់ព័ត៌មានខាងក្រោម៖

ហូបចុកមិនប្រកបដោយវិទ្យាសាស្ដ្រជាធម្មតា អារម្មណ៍ឆ្អែតនឹងកើតឡើង បន្ទាប់ពីបរិភោគអាហារ ហើយវានឹងបាត់ទៅវិញ បន្ដិចម្ដងៗ តាមពេលវេលា។ សម្រាប់អ្នកដែលមានបញ្ហារំលាយអាហារ ពោះរបស់ពួកគេតែងតែតឹងយ៉ាងយូរបន្ទាប់ពីបានហូបអាហារ បង្កឱ្យមានការលំបាកច្រើន។ បញ្ហាខាងលើនេះ ភាគច្រើន កើតឡើងនៅលើបុគ្គលិកការិយាល័យ ដោយសារតែទម្លាប់ហូបចុករហ័សដើម្បីឱ្យទាន់ពេលធ្វើការ ឬពេលប្រជុំ ម្យ៉ាងពួកគេក៏តែងហូបអាហារឆ្អិនស្រាប់ ដែលសម្បូរទៅដោយជាតិខ្លាញ់ ប្រេងឆា មិនមានបន្លែ និងមិនមានជាតិសរសៃច្រើន។ហូបតែ ឬការហ្វេច្រើនតែ និងកាហ្វេ តែងត្រូវបានក្រុមអ្នកធ្វើការនៅការិយាល័យ ចាត់ទុកជាភេសជ្ជៈកំពូល ដែលជួយឱ្យពួកគេមានស្មារតីល្អ អាចបំពេញការងារ ទាំងយប់ ទាំងថ្ងៃ។ បុគ្គលិកជាច្រើន បានញៀនទៅនឹងភេសជ្ជៈប្រភេទនេះ ដែលជាហេតុធ្វើឱ្យពោះរបស់ពួកគេមានបញ្ហាពិបាករំលាយអាហារ និងហើមពោះជាដើម។ ភាពតានតឹងអូសបន្លាយយូរទម្លាប់រស់នៅមិនល្អ អារម្មណ៍តានតឹង រលឹកដល់យប់ជ្រៅ ខ្វះដំណេក ព្រួយបារម្ភដល់ការងារ ឬតប់ប្រមល់ក្នុងជីវិត ក៏ជាមូលហេតុនាំឱ្យមានបញ្ហាក្រពះពោះវៀន។ ប្រសិន ពេលមានអារម្មណ៍តានតឹង ហើយហូបតែ កាហ្វេ និងជក់បារីទៀត នោះបញ្ហាក្រពះពោះវៀន នឹងកាន់តែធ្ងន់ធ្ងរជាងមុន។ ភាពតប់ប្រមល់ ធ្វើឱ្យចរន្ធឈានធ្វើការមិនបានល្អ ហើយនាំឱ្យក្រពះ ពោះវៀន មិនអាចទទួលឈាមបានគ្រប់គ្រាន់ ក៏បណ្ដាលឱ្យកើតបញ្ហាហើមពោះ ទល់ខ្យល់ ពិបាករំលាយអាហារ។ ជាងនេះ ភាពតានតឹងអារម្មណ៍ ក៏ជាកត្ដាមួយ បណ្ដាលឱ្យរលាកក្រពះទៀតផង។ខ្ជិលហាត់ប្រាណនៅពេលទទួលទានអាហារខ្វះជាតិសរសៃ ហូបទឹកតិច និងខ្ជិលហាត់ប្រាណ អាចនឹងនាំទៅរកបញ្ហាទល់លាមក ហើមពោះ ពិបាករំលាយអាហារ។ ការចូលគេងភ្លាម បន្ទាប់ពីហូបអាហារ ក៏ធ្វើឱ្យប្រព័ន្ធរំលាយអាហារ មិនអាចបំពេញមុខងារបានពេញលេញ ដែលនាំឱ្យភើ និងហើមពោះ។ល។ ដូច្នេះ អ្នកគួរតែហូបទឹកឱ្យបានច្រើន (ពី ៦ ទៅ ៨កែវ ក្នុង ១ថ្ងៃ) និងត្រូវហាត់ប្រាណឱ្យបានយ៉ាងតិច ៣០នាទី/ថ្ងៃ ហើយដាច់ខាត មិនត្រូវគេងភ្លាម បន្ទាប់ពីហូបអាហាររួច។អាហារ និងភេសជ្ជៈ នៅលើតុជប់លៀងសម្រាប់មនុស្សមួយចំនួន ជប់លៀងគឺយន្ដការមួយជួយឱ្យការងារដំណើរការបានរលូន ប៉ុន្ដែទន្ទឹងនេះ ក្រពះ ពោះវៀនរបស់ពួកគេ ក៏ត្រូវរងផលអាក្រក់ ដោយកើតបញ្ហាជាច្រើន។ ការហូបស្រា ស្រាបៀរ ញឹកញាប់នឹងនាំធ្វើឱ្យក្រពះត្រូវរលាក ពិសេសគឺហូបស្រា ឬស្រាបៀរ នៅពេលពោះទទេ។ ជាងនេះ អាហារមិនឆ្អិនដែលតែងត្រូវបានគេប្រើប្រាស់ក្នុងពេលជប់លៀងអាចមានផ្ទុកសារជាតិ nitrosamine (សារជាតិបង្កឱ្យកើតជម្ងឺមហារីក) ច្រើន ក៏រួមចំណែកធ្វើឱ្យហើមពោះ ពិបាករំលាយអាហារផងដែរ។
បញ្ហាដែលកើតឡើងទៅលើប្រព័ន្ធរំលាយអាហារ នឹងមិនមែនជារឿងតូចតាចទៀតទេ នៅពេលវាធ្វើឱ្យប៉ះពាល់ដល់ការងារ និងជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នេះ អ្នកគួរតែរក្សារបបអាហារឱ្យប្រកបដោយវិទ្យាសាស្ដ្រ ចូរទំពារអាហារឱ្យបានល្អ លេបមួយៗ និងមិនត្រូវហូបតែ ឬកាហ្វេច្រើនពេក កុំទុកឱ្យអារម្មណ៍ត្រូវរងភាពតានតឹងយូរ។ ចូរហាត់ប្រាណទៅតាមកម្រិតនៃសុខភាព ឱ្យបានទៀតពេល និងជារៀងរាល់ថ្ងៃ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
កំពូលវិធីងាយៗ ព្យាបាល និង បន្ថយសក់ជ្រុះ ដោយធម្មជាតិ
តើអ្នកដឹងទេ ទឹកកាមផលិត នៅឯណា?
ប្រទេសទាំង១០ ដែលទិញអង្ករពីកម្ពុជា ច្រើនជាងគេ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH