ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីវ័យ ២៤ ឆ្នាំម្នាក់ជាពលរដ្ឋរស់នៅក្នុងខេត្ត Fuijian ប្រទេសចិនត្រូវបានរកអោយឃើញថា បានទទួលរងរបួសជាទម្ងន់ ក្រោយពីកៅអីការិយាល័យរបស់នាងដែលកំពុងតែអង្គុយពីលើនោះ ស្រាប់តែបានផ្ទុះឡើង នាំអោយមានការខ្ទាតចូលនូវបំណែកដែកខ្លះមួយចំនួនចូលទៅក្នុងខ្លួននាង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

width=444

យ៉ាងណាមិញ បើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យ បានគូសបញ្ជាក់អោយដឹងថា ក្រុមវេជ្ជបណ្ឌិតជំនាញធ្វើការវះកាត់ជាបន្ទាន់នោះ បានធ្វើការវះកាត់យកចេញនូវបំណែកប្លាស្ទិច ក៏ដូចជា ដែកតូចៗមួយចំនួន ពីក្នុងសាច់របស់នាង បំណងធ្វើការជួយសង្គ្រោះនាង អោយរួចផុតពីការគំរាមគំហែងដល់អាយុជីវិត ។

width=435

យ៉ាងណាមិញ បើយោងតាមសម្តីលោក Liu Xiao  ដែលត្រូវជាបងប្រុសរបស់នាងបានអះអាងអោយដឹងថា    ករណីកៅអីករិយាល័យផ្ទុះឡើងដ៏មិនគួរអោយជឿមួយនេះ អាចកើតឡើងទៅបាន បន្ទាប់ពីប្អូនស្រីគាត់ចេញពីបន្ទប់ទឹក រួចរត់ទៅធ្វើការនៅមុខកំព្យូទ័រ ដោយអង្គុយនៅលើកៅអីមួយនោះ ស្រាប់តែភ្លាមៗនោះ    កៅអីក៏បានផ្ទុះឡើងតែម្តង ខណៈពេលដែលនាងលួចផ្លុំសក់ដោយម៉ាស៊ីនផ្លុំសក់របស់នាង។

width=431

ដោយមានការឈឺចាប់    នាងបានស្រែកទ្រហ៊ោយំជាខ្លាំង  រហូតដល់ថ្នាក់បាត់បង់ស្មារតី។បន្ទាប់ពីទទួលរងនូវរបួសធ្ងន់ នារីវ័យ   ២៤  ឆ្នាំរូបនេះ  ក៏កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយពីក្រុមវេជ្ជបណ្ឌិត  ធ្វើការវះកាត់យកចេញនូវលោហៈធាតុតូចៗ ក៏ដូចជា បំណែកនៃប្លាស្ទិច ដែលជាប់ទៅនឹងសាច់របស់នាង៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ និយាយពីគ្រោះធម្មជាតិ ដ៏រន្ធត់មួយ ល្បីបំផុត ក្នុងប្រព័ន្ធ ហ្វេសប៊ុក

- អ្នកដំណើរ ធ្វើការចុះចត យន្តហោះជាបន្ទាន់ ទាំងភ្នែកនៅកញ្ជឹង ក ក្រោយ Pilot ធ្លាក់ខ្លួនឈឺ មួយរំពេច

វីដេអូ ចំកួត យកជីវិត មកលលេងនឹងសេចក្តីស្លាប់ មួយនេះ ជាការពិតឬ?

- ប្លន់ ហេស .... ដកកាំបិតផ្លែវែង ដេញកាប់ រត់បាតជើង ស ព្រាត (មានវីដេអូ)

- បះសក់ រស់នៅជាមួយពស់ មានពិស រាប់រយក្បាល ត្រូវបានខាំ រាប់រយដង មិនខ្ចីស្លាប់ (មានវីដេអូ)

- វីដេអូ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង អាក្រក់បំផុត នៅថៃ ល្បីខ្លាំង នៅក្នុងបណ្តាញ ហ្វេសប៊ុក កម្ពុជា

- បង្ខំចិត្ត វាយកំទេចផ្ទះ យកចេញបុរសមានមាឌធំជាងគេបំផុត ទៅសង្គ្រោះ នៅមន្ទីរពេទ្យ (មានវីដេអូ)

ដោយ ៖ ពិសីប្រភព ៖​ FB