ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយកាលពីសប្តាហ៍កន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន និង ប្រឈមក្នុងការជាប់ពន្ធនាគារដល់ទៅ ៦ ឆ្នាំ បន្ទាប់ពីនាង បានចាក់មិត្តប្រុសរបស់ខ្លួន អោយរបួស បន្ទាប់ពីគាត់បានផោមដាក់ អំឡុងពេលនៃការមានជម្លោះជាមួយនឹងគ្នា។

គួរបញ្ជាក់ផងដែរថា ស្រ្តីរូបនោះ មានឈ្មោះ Deborah Ann Burns វ័យ ៣៧ ឆ្នាំ ស្របពេលដែលមិត្តប្រុសរបស់នាង ដែលជាជនរងគ្រោះនោះ មានឈ្មោះ Willie Butler ។យ៉ាងណាមិញ បើយោងតាមសម្តីជនជាប់ចោទ Deborah ក៏បានបញ្ជាក់អោយដឹងផងដែរថា រឿងនេះអាចកើតឡើងទៅបាន បន្ទាប់ពីពួកគេមានជម្លោះ ជាមួយគ្នាបន្តិចបន្តួច ព្រោះតែរឿងលុយ អំឡុងពេលនៃការមើលទូរទស្សន៍ ។ រំពេចនោះ មិត្តប្រុសរបស់ខ្លួន ក៏បានងើបដើរចេញ ក៏លេចចេញនូវខ្យល់ធម្មជាតិ (ផោម) ដាក់មុខរបស់នាង ។ ដោយហេតុតែមានកំហឹងរៀងៗខ្លួននោះ មិត្តប្រុសរបស់នាងក៏បានយកកាំបិតគប់មកលើរូបនាង ពេលនាងរើសបាន នាងក៏បានគប់ត្រលប់ទៅវិញដោយបានចាក់ដោតពោះរបស់គាត់ ធ្លាយចូលទៅក្នុងក្រពះ។
ដោយឡែក មលទល់នឹងពេលនេះ ស្រ្តីដែលជាជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួនហើយ ដែលអាចនឹងប្រឈមមុខក្នុងការជាប់ពន្ធនាគារដល់ទៅ ៦ ឆ្នាំ។ បើនិយាយពីជនរងគ្រោះ លោក Butler ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ តែមិនមានការគំរាមគំហែងដល់អាយុជីវិតនោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ mirror