កត្តាដែល​បង្ក​អោយរមួល​សាច់​ដុំ​ ឬ​ ភាសា  សាមញ្ញហៅ​ថា ​ រមួលក្រពើបណ្តាល​មក​ពី​មូល​ហេតុផ្សេងៗ ជាច្រើន​អាស្រ័យ​ទៅ​តាម​ស្ថានភាព​បុគ្គល ដែល​កើត​មាន​បញ្ហានេះ។

ឧទាហរណ៍​៖ ក្នុង​ផ្នែក​កីឡា សំរាប់​កីឡា ដែល​តម្រូវអោយ​កីឡាកររត់ច្រើន រមួល​ក្រពើ​នឹង​កើត​មានលើ​កីឡាករ​ ដែល​មិន​បាន​ហ្វឹកហាត់​រត់​​បាន​គ្រប់​ គ្រាន់និង​ជា​ប្រចាំ។

ទោះ​ជា​យ៉ាង​ណា កង្វះប៉ូតាស្យូមឬវីតាមីន K គឺ​ជា​មូលហេតុ​ចំបងដែល​បណ្តាល​អោយ​កើតរមួលក្រពើ។ វីតាមីនK ជួយសំរួល​ដំណើត​ការ​របស់​ក្រលៀន និង​ អ័រម៉ូន​អាំងស៊ុយលីន។ កង្វះប៉ូតាស្យូម បណ្តាល​ឱ្យ​អស់​កំលាំង​ល្ហិតល្ហៃ​ រមួល​សាច់ដុំ  លើសឈាម​ និង​ខ្សោយ​បេះដូង។ អាហារ ដែល​ជា​ប្រភពនៃ​ប៉ូតាស្យូម​មាន​ដូចជា ចេក (358 មីលីក្រាម/100 ក្រាម) ផ្លែប័រ (485មីលីក្រាម/100g) ការ៉ុត (320មីលីក្រាម/100ក្រាម) គ្រាប់កៅឡាក់ (600mg/100ក្រាម)៕

width=451

ដោយ៖ វណ្ណៈប្រភព៖ health