អន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្តបទផ្សាយ ពីគេហទំព័រសារព័ត៌មាន chinadaily ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា នៅ ឯប្រទេសចិនឯណោះវិញ ក្រុមនិស្សិតសកលវិទ្យាល័យ ២ គូ បានធ្វើអោយមានភាពភ្ញាក់ ផ្អើលជាខ្លាំង ខណៈពួកគេបានប្រារព្ធឡើងនូវកម្មវិធីភ្ជាប់ពាក្យរបស់ខ្លួន នៅក្នុងសកល វិទ្យាល័យមួយនេះ ដើម្បីស្តែងអោយឃើញពីភាពស្មោះស្ម័គ្រ នៃទំនាក់ទំនងស្នេហារបស់ ពួកគេ ខណៈពេលដែលមានការសន្យារវាងគ្នា និងគ្នាថា នឹងរៀបការឆាប់ៗ បន្ទាប់ពីបាន បញ្ចប់ការសិក្សាភ្លាមៗ Marry me as soon as we graduate ។

គួរបញ្ជាក់ផងដែរថា ក្រុមនិស្សិតទាំង ២ គូនេះ គឺជានិស្សិតមកពីសកលវិទ្យាល័យ Univ-ersity of South China ដែលនៅក្នុងនោះ ពួកគេនឹងបញ្ចប់ការសិក្សារបស់ខ្លួន ក្នុងឆ្នាំនេះ ។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួនស្តីពី កម្មវិធីភ្ជាប់ពាក្យរបស់ក្រុមនិស្សិត ២ គូនេះ ជ្រាបកាន់តែច្បាស់តាមដានបន្តិចទៅ ៖





ដោយ ៖ ពិសីប្រភព ៖ chinadaily