សិង្ហបុរី ៖ បើយោងតាមសេចក្តីប្រកាសកាលពីម្សិលមិញនេះ ពីសំណាក់នាយកដ្ឋានការពារជីវិតសត្វព្រៃសិង្ហបុរីបានអោយដឹងថា សត្វខ្លាឃ្មុំមួយគូរដែលមានឈ្មោះថា Kai Kai នឹង JaiJai នឹងមកដល់ប្រទេសនេះ នាថ្ងៃទី 06 ខែកញ្ញាខាងមុខនេះ។

/

លើសពីនេះទៅទៀត នៅក្នុងសេចក្តីប្រកាសនោះក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា សាធារណៈជនទាំងអស់អាចចូលទស្សនា នូវសត្វខ្លាឃ្មុំមួយគូរនេះបាន នៅក្នុងអំឡុងខែធ្នូខាងមុខនេះ ពោលគឺរយៈពេលមួយខែក្រោយ  បន្ទាប់ពីពួកវា អាចទម្លាប់រស់បាន  ក្នុងទីជម្រកថ្មីរបស់វា  នៅឯ River Safari ។

/

គួរបញ្ជាក់ផងដែរថា សត្វខ្លាឃ្មុំមួយគូរនេះ គឺជាកម្ចីរយៈពេល 10 ឆ្នាំ ពីសមាគមអភិរក្សសត្វព្រៃប្រទេសចិន ដែលហៅកាត់ថា (CWCA)  ។ លើសពីនេះទៅទៀត បើយោងតាមសម្តីលោក Zhong Yi ដែលជានាយកប្រចាំ  CWCA បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានអោយដឹងថា ក៏មានភ្នាក់ងារតំណាងមកពីសមាគមមួយនេះ បានចុះទៅធ្វើការត្រួតពិនិត្យពីទីជម្រកថ្មី ដែលសត្វខា្លឃ្មុំទាំងពីរនោះ នឹងរស់នៅ ហើយបានរកអោយឃើញថា អ្វីៗវាដំណើរការបានល្អ នឹងសមស្រប ពោលគឺ គ្មានភាពមិនប្រក្រតីណាមួយបានកើតឡើងនោះទេ ។

/

លោក  Zhong ក៏បាននិយាយបន្ថែមផងដែរថា ៖ មកទល់នឹងពេលនេះ សត្វខ្លាឃ្មុំមួយគូរនោះ  ត្រូវបានបញ្ជូនអោយមករស់នៅដាច់ពីគេ  ក្នុងដែនជំរកការពារសត្វព្រៃ  Ya'an  នាខេត្ត   Sichuan ប្រទេសចិន  ។ គួររំឮកផងដែរថា   បើយោងតាមប្រភពសារព័ត៌មានច្បាស់ការណ៍ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា  ពួកវាទាំងពីរក្បាលនឹងត្រូវបានបញ្ជូនមកដល់សិង្ហបុរី    បន្ទាប់ពីបានធ្វើការហោះហើរចេញពីប្រទេសចិនតាមជើងយន្តហោះ ស្របពេលដែលនឹងមកដល់អាកាសយានដ្ឋាន Changi នាវេលាម៉ោង 8:20 នាទី នៅថ្ងៃទី 06​ ខែកញ្ញា ខាងមុខនេះ ៕

ដោយ ៖ រិទ្ធីប្រភព ៖ relax