កញ្ញា Min Pechaya បាននិយាយថា ផលិតករជាច្រើន បានទាក់ទងនាង ឱ្យថតកុនឱ្យពួកគេ ក្រោយពីនាង បើកភ្នាក់ងារផ្ទាល់ខ្លួន ។

នៅក្នុងបទសម្ភាសន៍ថ្មីមួយ តារាស្រីរូបនេះ បានបន្ថែមថា នាងបានទទួល scripts រឿងភាគជាង ១០ ពីផលិតករផ្សេងៗគ្នា ។ នាង និងអ្នកគ្រប់គ្រងរបស់នាង កំពុងតែផ្ទៀងផ្ទាត់ Scripts ។

/

ក្រុមអ្នកកាសែត បានសួរនាងថា តើនាង នឹងមានខ្សែភាពយន្ដត្រូវថត ជាមួយ នឹងលោក Boy Pakorn ឬយ៉ាងណា ។ កញ្ញា Min Pechaya បានសារភាពថា នាងបានទទួល Script រឿងភាពពីផលិតករមកពីស្ថានីយ៍ទូរទស្សន៍ Thai TV3 ប៉ុន្ដែនាងពុំដឹងពីព័ត៌មានអំពីតួឯកប្រុសនៅឡើយទេ ។

/

តារាស្រីដ៏ស្រស់សោភាម្នាក់នេះ បាននិយាយថា អ្នកគាំទ្រ បានផ្គូរផ្គង នាងជានឹងលោក Boy Pakorn តាំងពីនាងទើបចាប់ផ្ដើមធ្វើការ ក្នុងឧស្សាហកម្មកម្សាន្ដម្ល៉េះ ។ ជួនកាល នាងជួប និងនិយាយជាមួយនឹង Boy Pakorn នៅសាឡនមួយកន្លែង ។ នាងទើបតែជួបលោក ហើយលោកពិតជាកំប្លែង និងគួរឱ្យស្រឡាញ់ខ្លាំងណាស់ ៕

ប្រែសម្រួល៖ សារ៉ារ

ប្រភព៖ Thaiupdate