យល់ដឹង៖ តាមការស្រាវជ្រាវថ្មីៗមួយរបស់ប្រទេស ញូវសេឡែន បានអោយដឹងថា ចំនួនត្រីផ្សោតក្នុងទឹកពេលនេះ គឺនៅមានសេសសល់តិចតួចណាស់។ នេះមានន័យថា អំបូរសត្វត្រី ដ៏កម្រដែលមាននៅលើផែនដីនេះ ស្ទើរតែបាត់ផុតពូជទៅវិញហើយ។ នេះបើតាមការអោយដឹងរបស់អ្នកវិទ្យាសាស្ត្រពិភពលោក។ 
បើតាមការអះអាងរបស់អាជ្ងាធរអភិរក្សត្រីទឹកសាប នៃប្រទេសញូវសេឡែន បានអោយដឹងថា ការបាត់បង់ពពួកសត្វត្រីផ្សោត ដ៏ច្រើននាពេលកន្លងមក គឺបណ្ដាលមកពីការនេសាទខុសច្បាប់ ដែលមានលក្ខណៈទ្រង់ទ្រាយធំពេក ។ គួររំលឹកផងដែរថា ត្រីផ្សោតទឹកសាបក្នុងប្រទេស ញូវសេឡែនរាប់សិបរយក្បាល ត្រូវបានបាត់បង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សេចក្ដីរាយការណ៍របស់អាជ្ងាធរ ដែលពាក់ព័ន្ទការអិភិរក្សត្រីតំបន់ទឹកសាប។

ជាមួយគ្នានេះដែរ រដ្ឋាបាលក្រុងវេលីងថោន ក៏បានចេញច្បាប់ដ៏តឹងតែងមួយ ក្នុងការដាក់ទណ្ទកម្មចំពោះជន ឬក្រុមហ៊ុនណា ដែលធ្វើការនេសាទហួសដែនកំណត់ ជាពិសេសការនេសាទ ដែលមានការប៉ះពាល់ដល់អំបូរត្រីផ្សោតនេះឯង។ រដ្ឋាភិបាលបានបន្ដទៀតថា យើងត្រូវចោលរួមទាំងអស់គ្នា ក្នុងការអភិរក្សធនធានធម្មជាតិដ៏កម្រមួយនេះ អោយឋិតថេរតអង្វែងរៀងទៅ។
រដ្ឋាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយខិតខំយកចិត្ដទុកដាក់អោយបានខ្ពស់ ក្នុងការរួមចំណែកជួយអភិរក្សត្រីផ្សោតទឹកសាបនេះ។ លើសពីនេះទៅទៀត រដ្ឋាភិបាលបានលោកទឹកចិត្ដប្រជាពលរដ្ឋ អោយជារង្វាន់ បើប្រជាពលរដ្ឋណារាយការណ៍ទៅអាជ្ងាធរ សមត្ថិកិច្ចនៅពេលឃើញមានការនេសាទខុសច្បាប់ ពីសំណាក់ជនខិលខូច។
ដោយ៖ សារិនប្រភព៖ dailymail