ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស  ស្កាយ  ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា  បុរសម្នាក់  ដែលបានរត់គេច​​  ពីការសាកសួររបស់មន្រ្តីប៉ូលីសបានសំរេចនោះ ត្រូវបានចាប់ខ្លួន ដោយក្រពើកំណាចទៅវិញ។

width=424

បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការម្នាក់​ មកពីរដ្ឋ Florida បានអោយដឹងថា បុរសម្នាក់ស្តិតនៅក្នុងវ័យជាង ២០ ឆ្នាំ ឈ្មោះ  Bryan  Zuniga  ត្រូវបានរកគេចខ្លួនបាត់មួយរំពេច ខណៈមន្រ្តីប៉ូលីស   ឃាត់ឡានគេសាកសួរ    បន្ទាប់ពីបានឃើញឡាន មួយគ្រឿងនោះត្បុលចេញចូលពីផ្លូវតូចចង្អៀតមួយ កាលពីវេលាទាបភ្លឺ ថ្ងៃព្រហស្បត្តិ៍។

មិនបានប៉ុន្មានម៉ោងស្រួលបួលផង      ក្រុមមន្ត្រីប៉ូលីសបានរកឃើញគេ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ   បន្ទាប់ពីមានការវាយប្រហារពីសំណាក់ក្រពើកំណាច បន្ទាប់ពីគេបានរត់គេចខ្លួនពីមន្រ្តីប៉ូលីសបានសំរេច។

width=423

បើយោងតាមសម្តីជនរងគ្រោះផ្ទាល់ បានអះអាងអោយដឹងថា គាត់ត្រូវបានវាយប្រហារអោយរងរបួសដៃ និងមុខ ពីសំណាក់ប្រភេទសត្វល្មូនកំណាចមួយប្រភេទនេះ នៅក្បែររោងចក្រផលិតទឹកស្អាតមួយកន្លែង។ ដោយឡែក មកទល់នឹងពេលនេះ គាត់ត្រូវបានចាប់ឃាត់ខ្លួន   ពីបទបើករថយន្ត  ដោយគ្មានប័ណ្ណបើកបរ  ការតតាំង ជាមួយនឹងក្រុមមន្រ្តីប៉ូលីស ក៏ដូចជារត់គេចចេញពីសំណាញ់ច្បាប់ជាដើម៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ