លោក Jose Mourinho ទទួលស្គាល់ថាកាតក្រហមទៅលើកីឡាករ Nani ធ្វើអោយ Real Madridទទួលជ័យជំនះលើក្រុម Manchester United។

ក្រុម Real Madrid   បានកក់កៅអីរង់ចាំក្រុមផ្សេងទៀតក្នុងវគ្គ ៨  ក្រុមចុងក្រោយរួចរាល់ហើយបន្ទាប់ពីការប្រកួតជើងទី ២  ជាមួយក្រុម Manchester United នៅទឹកដី Old Trafford ក្នុងលទ្ធផល ៣-២ សរុបទាំងជើងទី ១។

width=469

ការប្រកួតមានភាពតានតឹងជាខ្លាំង  បន្ទាប់ពីពិន្ទុគ្រាប់បាល់   ១-0  រហូតដល់នាទីទី​ ៥៦​កីឡាករ Nani ទទួលបានកាតក្រហមពីលោកអជ្ញារកណ្តាលសញ្ជាតិ ទួគី   Cuneyt  Cakir​  ដែលធ្វើអោយស្ថានភាពមានការប្រែប្រួលដោយក្រុម Real Madrid សំរុកយ៉ាងខ្លាំងរហួតដល់នាទី ៦៦ កីឡាករ L. Modric តាមស្មើបានវិញ​  នឹងបន្តដល់នាទី ៦៩ កីឡាករ    Cristiano Ronaldo  ធ្វើបានសំរេចមួយគ្រាប់ទៀតធ្វើអោយ Real Madrid ទទួលជ័យជំនះយ៉ាងពិបាកទៅលើក្រុមម្ចាស់ផ្ទះ Manch-ester United ទោះបីជាមានសមាជិកតែ ១០ នាក់។

width=470

លោក Jose Mourinho   និយាយថាក្រុម Manchester United លេងបានល្អណាស់ដោយសារតែក្រុមមានបទពិសោធន៍នឹងមានគ្រូបង្វឹកល្អ តែលោកនៅតែមានការជឿជាក់ទៅលើកូនក្រុមរ​បស់លោកព្រោះពួកគេលេងបានល្អណាស់ពេលប្រកួតជាមួយ Barcelona។

ជាចុងក្រោយ Jose Mourinho បន្ថែមថាលោកនៅតែចង់វិលត្រឡប់ទៅទឹកដី Barcley PremiereLeague     បើសិនជាថ្ងៃណាមួយមានអ្នកត្រូវការរូបលោក   លោកនឹងត្រឡប់ទៅវិញជាក់ជាមិនខាន៕

ដោយ ៖​ កុសលប្រភព ៖ bbc