អន្តរជាតិ ៖ ស្រ្តីម្នាក់ ដែលជាពលរដ្ឋរស់នៅភាគខាងលិច ប្រទេសស៊ុយអែត ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីភ្នាក់ងារមានសមត្តកិច្ចបានចោទប្តឹងថា នាងបានរួមភេទជាមួយនឹងគ្រោងឆ្អឹង នេះ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស Happening កាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាជនជាប់ចោទ និងត្រូវបានភ្នាក់ងារមានសមត្តកិច្ចចាប់ឃាត់ខ្លួននោះ មានវ័យ ៣៧ ឆ្នាំ។ លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា ការចាប់ឃាត់ខ្លួនមួយនេះ អាចធ្វើ់ទៅបាន បន្ទាប់ពីក្រុមមន្ត្រីប៉ូលីស បានរកឃើញនូវគ្រោងឆ្អឹងជាច្រើននៅក្នុងផ្ទះជនជាប់ចោទ ស្របពេលដែលគ្រោងឆ្អឹងទាំងអស់នោះ ត្រូវបានប្រើប្រាស់ជា Sex toys៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening