ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា
ទឹកមានសារធាតុវិទ្យុសកម្ម ហាក់កំពុងលេចធ្លាយចេញពីអគារផ្ទុកកាក់សំណល់
នុយក្លេអ៊ែរ នៅឯរោងចក្រនុយក្លេអ៊ែរFukushima របស់ជប៉ុន ដែលនេះគឺជាបរាជ័យ
ថ្មីមួយទៀត ក្នុងការទប់ស្កាត់ការលេចធ្លាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រ
បាក់បែកមួយនេះ។

ការលាតត្រដាងរបស់ក្រុមហ៊ុន TEPCO នេះ បានបង្កើនឲ្យមានក្តីបារម្ភនៅក្នុងការ
ប្រញាប់ប្រញាល់បញ្ចប់ការ សាងសង់នៅត្រឹមខែក្រោយនេះ នូវប្រព័ន្ធមួយសម្រាប់
សម្អាតអាងទឹកវិទ្យុសកម្មដ៏ធំមួយនៅ កន្លែងដែលក្រុមអ្នករិះគន់ចាត់ទុកជាកន្លែង
បង្កគ្រោះថ្នាក់ខ្ពស់ទៅ ដល់តំបន់ជិតខាងសមុទ្រប៉ាស៊ីហ្វិច និងទឹកក្រោមដី។
គ្រោះរញ្ជួយដី ៩រ៉ិចទ័រ និងរលកស៊ូណាមិដ៏ខ្លាំងក្លា បានសម្លាប់មនុស្សប្រហែល
២៤០០០នាក់ និងបានវាយប្រហាររោងចក្រហ្វូគូហ្ស៊ីម៉ា កាលពីថ្ងៃទី១១ មីនា
ដែលបង្កឲ្យកើតវិបត្តិនុយក្លេអ៊ែរដ៏អាក្រក់បំផុតនៅលើពិភពលោក ចាប់តាំងពី
វិបត្តិឈ័រណូប៊ីល។