បើសឹនអ្នកមានអារម្មណ៍ថា Facebook ប៉ះពាល់ច្រើនដល់ជីវិតប្រចាំថ្ងៃ ឬសិទ្ធិឯកជនរបស់ខ្លួន ហើយអ្នកចង់លុបទិន្នន័យទាំងស្រុងរបស់ខ្លួននៅលើ Facebook សូមធ្វើតាមការណែនាំខាងក្រោម។

ជំហានទី ១ ៖ ចូលទៅកាន់គណនី Facebook របស់អ្នក។

ជំហានទី ២ ៖ ចូលទៅកាន់ទំព័រ https://www.facebook.com/help/delete_account

ជំហានទី ៣ ៖ ចុចលើ Delete my account

/

ជំហានទី ៤ ៖ បញ្ចូលលេខកូដសម្ងាត់នៃគណនី Facebook របស់អ្នក និងបញ្ចូលលេខ ឬអក្សរ(Captcha) ឬជ្រើសរើស​អ្វីដែល​Facebook ចង់បាន ដែលមានស្រាប់នៅលើផ្ទាំងដែលបានបង្ហាញ (ដូចខាងក្រោម) រួចចុចប៊ូតុង Okay ដើម្បីចូលទៅជំហានបន្ទាប់។

/

 

ជំហានទី ៥ ៖ បន្ទាប់ពីបានធ្វើដោយជោគជ័យនូវជំហានទាំង ៤ ខាងលើ គឺមានន័យថា អ្នកបានប្លក់គណនី Facebook របស់ខ្លួនបានជាបណ្ដោះអាសន្ន។ ដើម្បីលុបគណនី Facebook ទាំងស្រុងនិងជារៀងរហូត ដោយមិនអាចយកគណនីនេះវិញបាន ជាដាច់ខាត អ្នកមិនត្រូវឡក់ចូលគណនីFacebook របស់អ្នក ក្នុងរង្វង់ ១៤ថ្ងៃ។ បើសិនអ្នកចង់ប្រើប្រាស់ឡើងវិញ អ្នកគ្រាន់តែឡក់ចូល គឺជាការស្រេច (ក្នុងអំឡុង ១៤ថ្ងៃ)។

ប្រែសម្រួល ៖ តារាប្រភព ៖ TGDD