ព័ត៌មានអន្តរជាតិ  ៖   ជាការពិត មនុស្សភាគច្រើន  តែងចាប់ផ្តើមទាក់ទងគ្នា ជាមួយដៃគូស្នេហានៅឯកន្លែងធ្វើការ។ ដោយឡែក បើសិនជាការងាររបស់អ្នក តំរូវអោយពាក់កន្ទុយត្រី ដែលមានទម្ងន់ដល់ទៅ ២៧ គ.ក ពោលគឺ នាងមច្ឆា តើអាចរកស្នេហាពិត ដែលស្តែងចេញពីកន្លែងធ្វើការបានដែរឬទេ?

width=443

ជាក់ច្បាស់ណាស់ បើយោងតាមប្រភពសារព័ត៌មានបរទេស  បានគូសបញ្ជាក់អោយដឹងថា​នាងមច្ឆា    Melissa  Dawn វ័យ ៣១ ឆ្នាំ  ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជានាងមច្ឆា​ ប្រកបទៅដោយទេពកោសល្យខ្ពស់នោះ  ជាលទ្ធផល  បានរកឃើញស្នេហាពិតរបស់ខ្លួនហើយ។

width=443

នាងមច្ឆា Melissa Dawn ត្រូវបានរកអោយឃើញថា ពិតជាមានសមត្តភាពពិសេសក្នុងការហែលក្នុងទឹក បានដល់ទៅ ៥ នាទី ដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយដកដង្ហើមអ្វីនោះទេ   ជាមួយនឹងសិល្បៈនៃការតុបតែងខ្លួន  ដោយពាក់កន្ទុយត្រី  ខណៈពេលដែលនាងត្រូវបានពិភពលោកទទួលស្គាល់ថាជា នាងមច្ឆាពិតៗ ស្របពេលដែល កាលពីពេលកន្លងទៅនាងក៏ធ្លាប់បានដើរតួសម្តែងល្បីៗផងដែរ ពោលគឺ ដើរតួជានាងមច្ឆាតែម្តង។

width=439

ដោយឡែក មកទល់នឹងពេលនេះ Melissa បានរកឃើញស្នេហ៍ពិតរបស់ខ្លួនហើយនោះគឺលោក Antonio Padilla វ័យ ៣៣ ឆ្នាំ ដែលជាអ្នកសម្តែងរងតែងដើរតួជា បុរស មច្ឆា (mer-man) ។ គួរបញ្ជាក់ផងដែរថា គូស្នេហ៍មច្ឆាមួយគូនេះ  បានចាប់ផ្តើមមានចិត្តស្រឡាញ់គ្នា ចាប់តាំងពីពួកគេ បានធ្វើការជាមួយគ្នា ក្នុងអំឡុងឆ្នាំ ២០០៩ ៕

width=435

width=433

ដោយ ៖ ពិសីប្រភព ៖ dailymail