មានកត្ដាជាច្រើន ដែលអាចបណ្ដាលឱ្យកើតឡើងនូវជំងឺខ្វះឈាម ។ កត្ដាចម្បងៗ ដែលអាចនាំឱ្យកើតរោគខ្វះឈាមនេះរួមមានដូចជា បញ្ហាផ្លូវចិត្ដ ការប្រែប្រួលអរម៉ូន និងកង្វះអាហារូបត្ថម្ភ។​ ដោយសារតែយើង ទទួលបានថាមពល និងអាហារូបត្ថម្ភសំខាន់ៗពីចំណីអាហារ ដូច្នេះអនុសាសន៍ស្ដីពីចំណីអាហារមួយចំនួន អាចជួយគ្រប់គ្រងចំពោះអាការៈនេះបាន។

បរិភោគអំបិលក្នុងបរិមាណសមល្មម៖ ញ៉ាំអំបិលច្រើនអាចនាំឱ្យកើតអាការៈមួយចំនួនដូចជា ការឡើងឈាមក្រហមជាអាទិ៍(arterial hypertension)។ ក៏ប៉ុន្ដែ ប្រសិនបើអ្នកទទួលទានវាក្នុងកម្រិតតិច ឬសមល្មម វាអាចជួយព្យាបាលជំងឺខ្វះឈាមតាមដំណាក់កាល។

អំបិល មានប្រសិទ្ធភាពវិជ្ជមាន ជាពិសេសបើអ្នកទទួលទានវា នៅពេលព្រឹក។ ហេតុដូច្នេះ ដើម្បីបង្ការរោគខ្វះឈាម អ្នកគួរពិសានំប័ុងលាបប័រមួយចំណិត ជាមួយនឹងអំបិល ឬនំប៊ីស្គីរសជាតិប្រៃ។

/

ញ៉ាំទឹកឱ្យបានច្រើនជាងមុន៖ ការទទួលទានទឹកបានគ្រប់គ្រាន់ គឺជាវិធីដ៏សាមញ្ញដើម្បីគ្រប់គ្រងសម្ពាធឈាម។ ដូច្នេះវាជារឿងសំខាន់ ក្នុងការញ៉ាំទឹកឱ្យបានចន្លោះពី ២ ទៅ ៣លីត្រ(យ៉ាងតិច ៦-៨ កែវ) ក្នុងមួយថ្ងៃ ដើម្បីព្យាបាលរោគខ្វះឈាម។

មិនត្រូវផឹកគ្រឿងស្រវឹង៖ ការផឹកគ្រឿងស្រវឹងច្រើន ពិតជាមិនល្អឡើយសម្រាប់ចរន្ដឈាមរត់របស់អ្នក។ បើទោះបីជាពេលខ្លះ វាមើលទៅហាក់ដូចជាមិនបង្កគ្រោះថ្នាក់ក៏ដោយ ប៉ុន្ដែជាតិពុលនៅក្នុងគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ដល់សរសៃឈាមក្រហម ព្រមទាំងប៉ះពាល់ដល់សមត្ថភាពរាងកាយ ក្នុងការគ្រប់គ្រងសម្ពាធឈាម។

ញ៉ាំអាហារតិច៖ រឿងសំខាន់បំផុតមួយ ដែលគួរយកមកពិចារណា ដើម្បីព្យាបាលជំងឺខ្វះឈាម គឺបរិមាណអាហារ ដែលអ្នកទទួលទានពេញមួយថ្ងៃ។ បើជាទោះជាអ្នកទម្លាប់ទទួលទានអាហារច្រើន ៣ ដងក្នុងមួយថ្ងៃក្ដី ប៉ុន្ដែយកល្អ អ្នកគួរតែទទួលទានអាហារតិច ៥ ឬ៦ដងជំនួសវិញ។

ទម្លាប់បែបនេះ នឹងជួយឱ្យអ្នកអាចរក្សាបាននូវរំហូរថាមពលរាងកាយជាប់រហូតពេញមួយថ្ងៃ ដែលជាចំណុចសំខាន់ដើម្បីបញ្ចៀសការធ្លាក់ចុះការផ្គត់ផ្គង់អុកស៊ីសែនទៅឱ្យកោសិកា ព្រមទាំងកាត់បន្ថយអាការៈដទៃទៀតដូចជា សន្លប់ ភាពទន់ល្ហិតល្ហៃ ឬពិបាកផ្ចង់អារម្មណ៍។

ញ៉ាំជាតិកាហ្វេអ៊ីន៖ ការញ៉ាំជាតិកាហ្វេអ៊ីនតិច អាចជួយគ្រប់គ្រងអាការៈរោគខ្វះឈាម បានចន្លោះៗ។ សារធាតុភ្ញោចនេះ ជួយបង្កើនចង្វាក់បេះដូង និងជួយសម្រួលដល់ចរន្ដឈាមរត់ឱ្យដំណើរការបានស្រួល ដែលជួយឱ្យសម្ពាធឈាម មានតុល្យភាព។ 

ប៉ុន្ដែត្រូវប្រុងប្រយ័ត្ន កុំទទួលទានជាតិកាហ្វេអ៊ីនច្រើនឡើយ។ បើទោះជាតែ កាហ្វេ និងសូកូឡា មានប្រសិទ្ធភាពវិជ្ជមានក្ដី ប៉ុន្ដែការទទួលទានវាច្រើនពេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសរសៃឈាមបេះដូងរបស់អ្នក។

/

ញ៉ាំពពួកអាហារ ដែលអាចគ្រប់គ្រងសម្ពាធឈាម៖ ការរក្សាទម្ងាប់ទទួលទានចំណីអាហារមានតុល្យភាព ដែលអាចគ្រប់គ្រងជាតិកាល់ឡូរីបាន គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីធានាឱ្យបានថា សរសៃឈាមក្រហម និងសរសៃឈាមបេះដូង មានសុខភាពល្អ។ ក៏ប៉ុន្ដែ នៅពេលនិយាយដល់ការព្យាបាលជំងឺខ្វះឈាមវិញ មានអាហារ ជាក់លាក់មួយចំនួន ដែលពិតជាអាចជួយគ្រប់គ្រងអាការៈនេះបាន៖ ស្ករសូកូឡាខ្មៅ ប្រូមា(Cheese) គ្រាប់ផ្លែឈើ ទឹកដូង ប្រភេទផ្លែឈើជូរ ស៊ុត សាច់សត្វ និងត្រី ដែលផ្ទុកជាតិខ្លាញ់តិច លម្អងឃ្មុំ និងប្រភេទអាហារប្រូបាយអូទិក(យ៉ាអួរ។ល។ និងស្ពីរូលីណា(Spirulina) ៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth