Financial Times ទើបបានឲដឹងថាNokia កំពុងបោះជំហ៊ានទៅមុខមួយជំហ៊ានទៀតក្នុងជំនួញដោយលក់Branchទូរស័ព្ទដ៏ប្រណិតរបស់ខ្លួនគឺVertu។
កាលពីមុនយើងបានដឹងដំណឹងនេះតាំងពីខែធ្នូ ជាមួយGoldman Saachsដែលជាអ្នកណែនាំនិងស្វែងរកដៃគូទិញVertuអោយNokia។ តាមប្រភពព័ត៌មានមិនបញ្ចេញឈ្មោះបានបង្ហាញថាសារជីវកម្មឯកជនPermira គឺជាឈ្មោះដែលនឹងទិញVertu ពីដៃNokia។ តាមរយះFinancial Times តំលៃអាជីវកម្មនេះប្រហែល265លានដុល្លារ។ចាប់តាំងធ្លាក់ដល់ដៃNokia ប្រាក់ចំណូលប្រចាំឆ្នាំរបស់Branchដ៏ប្រណិតនេះមានតំលៃប្រហែលពី268 ដល់402លានដុល្លារ ទោះបីប្រាក់ចំណេញនៅមិនទាន់ដឹងនៅឡើយ។ ទាំងNokia និង Permiraសុទ្ធតែមិនទាន់បង្ហាញចេញនូវការអធិប្បាយណាមួយនោះទេ៕
ដោយ៖ និស្ស័យប្រភព៖ tte