អាឡឺម៉ង់៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅឯប្រទេសអាឡឺម៉ង់ឯណ្ណោះវិញ គឺគេបានបង្ហាញទូកកំសាន្ដ ដ៏ធំបំផុត ដែលមិនធ្លាប់មានពីមុនមក ក្នុងលោកនេះ។

width=460

ទូកកំសាន្ដនេះ គឺមានឈ្មោះថា Azzam ដែលជាទូកឯកជន របស់លោក Roman Abramovichរស់នៅក្នុងទីក្រុង Bremen ប្រទេសអាឡឺម៉ង់។ ទូកនេះ ត្រូវបានគេបង្កើតដោយវិស្វករម្នាក់ គឺលោក Lurssen។  គួរបញ្ចាក់ផងដែរថា ទូកនេះ បានចំណាយរយៈពេល ៣ឆ្នាំ ក្នុងការកសាង ហើយបានចំណាយថវិការអស់ដល់ទៅ ៤០០លានផោនឯណ្ណោះ។

width=460

width=460

ទូកនេះផងដែរ គឺមានទំហំប្រវែង ១៧៩.៨៣២ម៉ែត្រ និងដំណើរការដោយកម្លាំង ៩៤,០០០សេះ។ ជាមួយគ្នានេះផងដែរ គេសង្ឈឹមថា វានឹងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនសន្ទឹកសន្ទាប់ពីការចូលមក នៃការដើរកំសាន្ដ របស់អ្នកមានៗ​ ក្នុងលោក៕

ដោយ៖ នារីប្រភព៖ dailymail