បរទេស៖ ក្រុមមេដឹកនាំនយោបាយ ត្រូវបានគេចាត់ទុកថា ការងាររបស់ពួកគេជាប់ពាក់ព័ន្ធនឹងភាពតានតឹង ឬស្មុគស្មាញជាច្រើន ដែលតម្រូវឲ្យពួកគេ ធ្វើការសម្រចចិត្តដ៏លំបាកជារៀងរាល់ថ្ងៃ ។ ប៉ុន្តែទន្ទឹមនឹងគុណវិបត្តិនយោបាយ ក៏បាននាំមកនូវផលប្រយោជន៍ដល់អ្នកទាំងនោះវិញផងដែរ ។ជាក់ស្ដែងខាងក្រោមនេះ ជាកំពូលមេដឹកនាំនយោបាយទាំង១០ ដែលមានប្រាក់ខែខ្ពស់ជាងគេបំផុត ក្នុងតំបន់អាស៊ី៖

១. លោក Lee Hsien Loongកាលពីឆ្នាំ២០១២ លោកគឺជាអ្នកនយោបាយម្នាក់ ដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតក្នុងពិភពលោក ហើយបច្ចុប្បន្ន នេះលោក Lee Hsien Loong ជានាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី ត្រូវបានគេទទួលស្គាល់ថា ជាមេដឹកនាំនយោបាយ មានប្រាក់ខែខ្ពស់បំផុត ក្នុងតំបន់អាស៊ីជាមួយនឹងប្រាក់ខែប្រចាំឆ្នាំចំនួន ១.៧០០.០០០ ដុល្លារអាម៉េរិក ។

/

២. លោក Tony Tanជាប្រធានាធិបតីនៃប្រទេសសិង្ហបុរី ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ១.១៩០.០០០ ដុល្លារអាម៉េរិក ។

/៣. លោក Fuad Masumត្រូវបានគេស្គាល់ថា ជាប្រធានាធិបតីនៃប្រទេសអ៊ីរ៉ាក់ ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ៨៤០.០០០ ដុល្លារអាម៉េរិក ស្មើនឹងចំនួន ៧០.០០០ ដុល្លារអាម៉េរិកក្នុងមួយខែ ។

/៤. លោក CY Leungជាមេដឹកនាំនយោបាយម្នាក់ ក្នុងទីក្រុងហុងកុង ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ៥៣០.០០០ ដុល្លារអាម៉េរិក ។

/

៥. លោក Khalifa bin Salman Al Khalifaមានប្រាក់ខែប្រចាំឆ្នាំចំនួន ២៣៨.០០០ ដុល្លារអាម៉េរិក បច្ចុប្បន្នលោក Khalifa bin Salman Al Khalifa ជានាយក រដ្ឋមន្ត្រីរបស់ប្រទេសបារ៉ែន ។

/

៦. លោក Ilham Aliyevជាប្រធានាធិបតីនៃប្រទេស Azerbaijan ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ២៣០.០០០ ដុល្លារអាម៉េរិក ។

/

៧. លោក  Shinzo Abeត្រូវបានគេស្គាល់ថា ជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ២០២.៧០០ ដុល្លារអាម៉េរិក ។

/

៨. លោកស្រី Park Geun-hyeមានប្រាក់ខែប្រចាំឆ្នាំចំនួន ១៨៧.០០០ ដុល្លារអាម៉េរិក ។ បច្ចុប្បន្នលោកស្រី Park Geun-hye ជាប្រធានាធិបតីនៃ ប្រទេសកូរ៉េខាងត្បូង ។

/

៩. លោក Ma Ying-jeouជាប្រធានាធិបតីក្នុងកោះតៃវ៉ាន់ ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ១៨៤.០០០ ដុល្លារអាម៉េរិក ។

/

១០. លោក Tammam Salamស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមកំពូលមេដឹកនាំនយោបាយ ដែលមានប្រាក់ខែខ្ពស់បំផុត ក្នុងតំបន់អាស៊ី គឺលោក Tammam Salam នាយករដ្ឋមន្ត្រីនៃប្រទេសលីបង់ (Lebanon) ដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ១៥០.០០០ ដុល្លារអាម៉េរិក ៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល