ក្នុងពិភពអ្នកសិល្បះ ក៏ដូចជាអ្នកដែលតែងគាំទ្រVic Chou(គួចាលើយ) កំពុងតែមានភាពច្របូកច្របល់ចំពោះព័ត៌មានដែលបានលើកឡើងថាអតីតសមាជិកក្រុមF4រូបនេះបានរៀបការស្ងាត់ៗជាមួយនារីម្នាក់ដែលមានអាយុច្រើនជាង8ឆ្នាំ។នារីដែលបានលើកឡើងខាងលើនេះគ្មានអ្នកណាឆ្ងាយ ក្រៅពីBowie Tsang - MC ល្បីឈ្មោះតៃវ៉ាន់និងជាកូនស្រីសំណព្វរបស់តារាភាពយន្តTsang។ តាមប្រភពព័ត៌មានមួយចំនួនបាននិយាយថា អ្នកទាំងពីរបានចុះឈ្មោះរៀបការនឹងគ្នានៅMacauមុនថ្ងៃទី (4/4)។ មូលហេតុចំពោះការលាក់លៀមនិងរក្សាការសំងាត់ព្រោះតែBowie Tsang កំពុងតែមានផ្ទៃពោះជាមួយ គួចាលើយ។
Vic Chou និង Bowie Tsang
នៅចំពោះមុខអ្នកគាំទ្រ ទាំងគួចាលើយ និងBowie Tsangគឺបានទទួលស្គាល់នូវព័ត៌មាននេះ។អ្នកនាំពាក្យរបស់Bowie TsangបាននិយាយថាBowie Tsangបានអញ្ជើញគួចាលើយទៅញ៉ាំអាហារតាមរបៀបជាអ្នករួមអាជីព។ហើយចាប់តាំងពីពេលនោះពួកគេមិនបានទាក់ទងគ្នាទៀតទេ។ចំណែកអ្នកនាំពាក្យរបស់គួចាលើយបានមានប្រតិកម្មយ៉ាងខ្លីថាថ្ងៃនេះមិនមែនជាថ្ងៃខែ4ទៀតឡើយ វាជាព័ត៌មានដែលមិនសមហេតុផល។អរគុណសំរាប់ការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នា។
ដោយ៖ និស្ស័យប្រភព៖ zing