គំនិតច្នៃប្រឌិតថ្មីមួយសម្រាប់ iPhone ដែលបង្កើតឡើងក្នុងគោលបំណងប្រឆាំងនឹងហានិភ័យ ក្នុងបណ្តា ស្ថានការណ៍ដែលអ្នកប្រើប្រាស់ធ្វើឲ្យធ្លាក់ជ្រុះ ស្មាតហ្វូនជាទីស្រឡាញ់របស់ខ្លួន ទើបតែត្រូវបានគេ បង្ហោះនៅក្នុងគេហទំព័រ Cultofmac កាលពីពេលថ្មីៗកន្លងទៅនេះ។
គំរូ concept ថ្មីបំផុតនៃស្មាតហ្វូន iPhone 7 ទើបតែត្រូវបានគេបង្ហោះឡើងនៅលើអ៊ីនធឺណែត ជាមួយនឹង គំនិតច្នៃប្រឌិត សំកាំងខ្លួន យ៉ាងអស្ចារ្យ ក្នុងពេលដែលអចេតនាធ្វើឲ្យស្មាតហ្វូននេះ ធ្លាក់ជ្រុះមក ក្រោម។
អានអត្ថបទ៖ ឮថា Xperia Z6 ថ្មី នឹងមានដល់ទៅ ៥ម៉ូដែលផ្សេងគ្នា ឯណោះ

តាមការច្នៃប្រឌិតនៃរចនាម៉ូតនេះ iPhone នឹងត្រូវបានបំពាក់នូវប្រព័ន្ធប្រតិកម្មមួយ នៅតាមជ្រុងទាំងបួន នៃឧបករណ៍។ នៅពេលដែលស្មានហ្វូនស្ថិតក្នុងស្ថានការណ៍ធ្លាក់ចុះមកក្រោម សេនសឺរមួយដែលគេ បានបំពាក់នៅផ្នែកកណ្តាលនៃស្មាតហ្វូន នឹងបើកដំណើរការប្រព័ន្ធនេះ ឲ្យមានដំណើរការ។ សេនសឺរ នឹងដឹងពីគម្លាតប្រវែង ល្បឿនប៉ះទង្គិចនឹងផ្ទៃដី និងវាស់សមតុល្យនៃជ្រុងទាំងបួនរបស់ស្មានហ្វូន មុន ពេលដែលបើកដំណើរការប្រព័ន្ធប្រតិកម្ម ឲ្យចាប់ផ្តើមដំណើរការដើម្បីឲ្យស្មាតហ្វូនប៉ះនឹងផ្ទៃដី មាន សុវត្ថិភាព។
អានអត្ថបទ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនអ្នកប្រើប្រាស់ បោះបង់ចោល Android ប្តូរមកប្រើ iOS កាន់តែច្រើន
ជាក់ស្តែង គំនិតច្នៃប្រឌិតមួយនេះ ប្រហែលជាមិនអាចនឹងក្លាយជាការពិតបានទេ។ ប៉ុន្តែទោះជាយ៉ាង ណា វាក៏ជាគំនិតច្នៃប្រឌិតមួយ ដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ៕
អានអត្ថបទ៖ Huawei ចេញលក់ស្មាតហ្វូនមាន ទ្រនាប់ស្គែនក្រយៅដៃ លក្ខណៈសម្បត្តិល្អបង្គួរ កម្រាស់ស្តើង តម្លៃតែ ១៩០ ដុល្លារ
ប្រែសម្រួល៖ មង្គលប្រភព៖ Cultofmac, Zing