កាលពីពេលថ្មីនេះ ប្រទេសស៊ីរី ត្រូវបានគេមើលឃើញថា បានធ្វើការដាក់លក់ដេញថ្លៃ នូវវត្ថុ ចម្លែក បំផុតក្នុងលោក ដែលមនុស្សភាគច្រើននឹកស្មានមិនដល់។
១/ លក់ដេញថ្លៃបង្គន់អនាម័យ width=406
បង្គន់អនាម័យនេះ ធ្លាប់ជាកម្មសិទ្ធិរបស់តារាចម្រៀង John Lennon ។ វាត្រូវបានគេវាយតម្លៃថាជាវត្ថុមួយដែលត្រូវបាន John Lennon និងភរិយា Yoko Ono ចូលចិត្ដបំផុត។ គេបានដឹងថា បង្គន់អនាម័យនេះ ត្រូវបានគេរកឃើញតាំងពីឆ្នាំ ១៩៧១។ តម្លៃរបស់វាគឺ ៩៥០ផោន។
២/ កញ្ចក់បាំងខ្យល់ដែលមានស្នាមអាចម៍សត្វwidth=409
តម្លៃដំបូងរបស់ កញ្ចក់បាំងខ្យល់ដែលមានស្នាមអាចម៍សត្វ នេះ គឺ ៥០០ដុល្លារ។ កញ្ចក់នេះជាកម្មសិទ្ធិរបស់បុរសម្នាក់ដែលមានឈ្មោះថា Brandon Tudor រស់នៅក្នុងក្រុង Chicago​ អាមេរិក។លោក Brandon Tudor យល់ថា ស្នាមអាចម៍សត្វនេះ បានបង្ហាញយ៉ាងច្បាស់នូវរូបភាពរបស់ស្ដេចចម្រៀងប៉ុប ដែលបានទទួលមរណកាល លោក Micheal Jackson ។
៣/ ដបទឹកងូតរបស់កីឡាករ Farah width=408
Farah គឺជាកីឡាករ ដែលទទួលបានពានរង្វាន់មេដាយមាស់ចំនួនពីរ នៅក្នុងការប្រកួតកីឡាអូឡាំពិច ក្រុងឡុង។ តម្លៃដំបូងរបស់ដបទឹកនេះគឺ ១,០០០ដុល្លារ បូករួមនិងរូបថតមួយសន្លឹករបស់កីឡាកររូបនេះផងដែរ។
ដោយ ៖ សីហាប្រភព ៖ k14