អន្តរជាតិ  ៖ ​ បុរសម្នាក់ត្រូវបានរកអោយឃើញថា បានរងរបួសជាទម្ងន់ តែសំណាងល្អមិនស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីអាគារជាន់ទី៨ ខណៈពេលដែលគាត់ព្យាយាមចុះមកក្រោមតាមរយៈបង្អួចដោយប្រើតំណស្រោមពូក សំរូតចុះមកក្រោម ក្រោយពីភរិយារបស់ខ្លួនបង្ខាំងគាត់ទុកនៅក្នុងបន្ទប់គេង នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស Happening កាលពីវេលាល្ងាចម្សិលមិញនេះ។

width=468

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់លើកនេះ បានកើតឡើងនៅក្នុងក្រុង Tallinn ប្រទេសអេស្តូនៀរ កាលពីពេលកន្លងទៅនេះ។លើសពីនេះទៅទៀត បើតាមប្រភពដដែលបានបញ្ជាក់ អោយដឹងថា     បុរសដែលជាជនរងគ្រោះរូបនោះ  ពិតជាសំណាងហួសពីការស្មានខណៈពេលដែលធ្លាក់ចុះពីជាន់ទី៨   មិនស្លាប់គ្រាន់តែរបួសជាទម្ងន់  ក៏ព្រោះតែធ្លាក់ចំពីលើគំនរព្រិល ស្របពេលដែលខ្លួនទទូចចេញពីបន្ទប់ទៅជួបមិត្តភក្តិ ខណៈពេលប្រពន្ធរបស់ខ្លួនបង្ខាំងទុកនៅក្នុងបន្ទប់។

ដោយឡែក  មកទល់នឹងពេលនេះបុរសដែលជាជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្របពេលដែលករណីខាងលើនេះ​ ត្រូវបានថតជាប់​ និងរាយការណ៍ដោយសាក្សីម្នាក់ដែលបានឃើញផ្ទាល់នឹងភ្នែក គឺលោកស្រី Yekaterina Horoshko វ័យ ៣៥ ឆ្នាំ៕

ដោយ ៖ រិទ្ធីប្រភព ៖ Happening