ប៉ូលីសនៅប្រទេសចិនបានហោះតោងតាមខ្សែចេញពីជ្រុងម្ខាងនៃអាគារមួយ ដើម្បីរារាំងបុរសម្នាក់ដែលកំពុងឈរនៅខាងក្រៅបង្អួចជាន់ទី៦ ក្នុងគោលបំណងលោតចុះសម្លាប់ខ្លួន។
វីដេអូនេះត្រូវបានគេថតនៅទីក្រុង Ningbo ប្រទេសចិន។ ពីបង្គោលភ្លើងក្បែរកន្លែងដែលបុរសម្នាក់ចង់សំលាប់ខ្លួនកំពុងឈរ ប៉ូលីសម្នាក់បានជិះខ្សែកាត់មុខបុរសម្នាក់នោះ ដើម្បីឃាត់កុំឲ្យលោតចុះ។

សកម្មភាពរារាំងអ្នកចង់សំលាប់ខ្លួន របស់ប៉ូលីសចិន
ក្នុងពេលនោះក៏មានប៉ូលីសម្នាក់ទៀតដែលឈរនៅក្នុងផ្ទះ បានចាប់ដៃបុរសនោះកុំឲ្យលោតផងដែរ។ ក្រោយមកប៉ូលីសជាច្រើននាក់ទៀតដែលនៅក្បែរនោះ ក៏ចេញមកដើម្បីជួយក្រុមរបស់ខ្លួន ឃាត់បុរសដែលចង់សំលាប់ខ្លួននោះដាក់ចុះក្រោមដោយសុវត្ថិភាព។
សូមទស្សនាវីដេអូនៃការឃាត់រារាំង មិនឲ្យសំលាប់ខ្លួនរបស់ប៉ូលីសចិន ទាំងអស់គ្នាណា !
វីដេអូនៃការឃាត់រារាំង មិនឲ្យសំលាប់ខ្លួនរបស់ប៉ូលីសចិន
ដោយ៖ សិលាប្រភព៖ zing