ថ្មីៗកន្លងទៅនេះ Apple ត្រូវបានគេប្ដឹង និងហាមមិនឱ្យលក់ iPhone 6 នៅប្រទេស​ចិន ព្រោះសង្ស័យថា លួចចម្លងរូបរាងពីស្មាតហ្វូនចិន ប៉ុន្តែ តាមការពិត មានស្មាតហ្វូនចិនជាច្រើន មានរូបរាងដូច iPhone ។ ខាងក្រោមនេះគឺជាបណ្ដាស្មាតហ្វូនដែលមានរូបរាងដូច iPhone របស់ Apple ។

Oppo F1 Plus

/

ចាប់ពីរចនារូបរាង រហូតដល់ពណ៌ rose gold គេឃើញថា Oppo F1 Plus មានលក្ខណៈដូចទៅនឹង iPhone 6s Plus​។ សូម្បីតែសហ្វវ៉ែ Android ខាងក្នុង ក៏ត្រូវបាន Oppo បំលែងទៅជា ColorOS ហើយរូបតំណាងកម្មវិធីជាច្រើន ត្រូវបានធ្វើឡើង ដូចទៅនឹងទ្រង់ទ្រាយរបស់ iOS របស់ Apple។

យ៉ាងនេះក្ដី Oppo F1 Plus គឺជាស្មាតហ្វូន Android លំដាប់មធ្យម ដែលមានអាក្រង់ធំ និងមាន RAM ឡើងដល់ 4GB និងប្រើឈីប 8-core MediaTek 6755។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាទំហំដល់ទៅ 16 megapixel ។

Lenovo S90

/

បើប្រៀបធៀបនឹង iPhone របស់ Apple គេឃើញថា Lenovo S90 តម្លៃទាបជាង iPhone ដល់ទៅប្រហែលពាក់កណ្ដាល។ ប៉ុន្តែ រូបរាងរបស់ Lenovo S90 ពិតជាដូច iPhone របស់ Apple។ សម្បក Lenovo S90 ធ្វើអំពីលោហធាតុទាំងស្រុង ចំណែរូបរាងវិញ គឺស្ដើង ហើយជ្រុងជុំវិញមានលក្ខណៈ​មូល ដូចទៅនឹង iPhone 6។ Lenovo S90 មានតម្លៃប្រហែលជិត ៣០០ដុល្លារអាមេរិក។

Meizu Pro 5

/

តាំងពីដើមរៀងមក ស្មាតហ្វូន ចិន ត្រូវបានរចនាឡើងដោយយករូបរាង iPhone ជាគោល។ ថ្មីៗនេះ ម៉ូដែលស្មាតហ្វូន Android លំដាប់ខ្ពស់របស់ក្រុមហ៊ុនចិន Meizu ក៏បានធ្វើឱ្យគេនឹកឃើញដល់ iPhone 6 ព្រោះថា សម្បកលោហធាតុ និងរចនារូបរាង ដូចផលិតផលរបស់ Apple ។ សូម្បីតែប្រព័ន្ធប្រតិបត្តិ FlymeOS បំលែងពី Android របស់ Meizu Pro 5 ក៏មានលក្ខណៈដូច iOS ។

Meizu Pro 5 ស្ថិតនៅក្នុងក្រុមស្មាតហ្វូន Android ដែលមានគ្រឿងម៉ាស៊ីនលំដាប់ខ្លាំង ដោយប្រើឈីបប្រូសេសឺរ ដូច Galaxy Note 5, RAM 3GB និងអេក្រង់ 2K។

ប្រែសម្រួល ៖ បុត្រា