ជាមួយនឹងទឹកប្រាក់ចាប់ពី ៣២៩ដុល្លារ ដល់ ៤៥០ដុល្លារ អ្នកនឹងអាចទិញបាននូវស្មាតហ្វូនដែលជំនាញខាងថត selfie ដែលមានកាមេរ៉ាមានរីសូសូសឹនខ្ពស់ និងមានបំពាក់កម្មវិធីធ្វើឱ្យរូបថតបានស្អាត។

Oppo F1 Plus (៤២៩ដុល្លារ)

/

ខណៈដែលក្រុមហ៊ុនដទៃ ផ្ដោតការយកចិត្តទុកដាក់ទៅលើកាមេរ៉ាក្រោយ Oppo បែរជាយកចិត្តទុកដាក់លើកាមេរ៉ាមុខ។ ជាក់ស្ដែង Oppo F1 Plus ប្រើកាមេរ៉ា ទំហំ 16 megapixel ចំណែកកាមេរ៉ាក្រោយត្រឹមតែ 13 megapixel។

អំពីគ្រឿងម៉ាស៊ីន Oppo F1 Plus ប្រើអេក្រង់ 5,5 inch Full HD ឈីប MediaTek Helio P10 8-core, RAM 4 GB និងអង្គចង់ចាំក្នុងម៉ាស៊ីនឡើងដល់ 64 GB ហើយអាចបន្ថែមអង្គចងចាំពីខាងក្រៅ។ ស្មាតហ្វូននេះមានបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន ពោលគឺចំណាយពេលកន្លះម៉ោង នឹងសាកបាន៧០%។ F1 Plus ក៏ជាស្មាតហ្វូនដំបូងរបស់ Oppo ដែលប្រើប្រព័ន្ធប្រតិបត្តិ ColorOS 3.0 ថ្មីបំផុត និងមានសេនសឺរស្កេនក្រយៅដៃនៅផ្នែកខាងមុខ។

Samsung Galaxy A5 (៣៥៥ដុល្លារ)

/

ក្រុមហ៊ុន Samsung បានកែលំអជាច្រើនទៅលើម៉ាស៊ីនថត សម្រាប់ស្រឡាយ Galaxy A 2016 ដែលមានកាមេរ៉ាក្រោយ 13 megapixel មានបច្ចេកវិទ្យាទប់ទល់នឹងរំញ័រ  OIS។ កាមេរ៉ាមុខ 5 megapixel  អាចឱ្យអ្នកថត selfie បានល្អ។

Samsung Galaxy A5 មានរូបរាងស្រដៀងនឹង Galaxy S6 និងមានស៊ុមលោហធាតុ។ ម៉ាស៊ីននេះប្រើអេក្រង់ Super Amoled ទំហំ 5,2 inch។​ Galaxy A5 ប្រើឈីប 8-core 1,6 GHz, អង្គចងចាំក្នុង 16 GB អាចបន្ថែមអង្គចងចាំខាងក្រៅ។ Galaxy A5 មាន RAM 2 GB។

Sony Xperia M5 Dual (៤០០ដុល្លារ)

/

Xperia M5 Dual គឺជាកំណែបន្ទាប់របស់  Xperia M4 Aqua។ នេះគឺជាស្មាតហ្វូនប្រភេទមធ្យមដែលត្រូវបាន Sony បំពាក់កាមេរ៉ាក្រោយឡើងដល់ ២១ចុច ស្មើនឹងស្រឡាយ Z។ កា​មេរ៉ាមុខ ក៏មានទំហំឡើងដល់ 13 megapixel។

HTC M8 Eye (៣៥៨ដុល្លារ)

/

នេះគឺជាកំណែបន្ទាប់របស់ One M8 ។ M8 Eye ប្រើប្រាស់កាមេរ៉ាក្រោយមួយគូ មានរីសូលូសឹន 13 និង 2 megapixel ខណៈដែលកាមេរ៉ាមុខឡើងដល់ 13 megapixel ជំនាញខាងថត selfie។

HTC M8 Eye ប្រើអេក្រង់ Full HD 5 inch។ ស្មាតហ្វូននេះ ប្រើឈីប Snapdragon 801 4-core 2,3 GHz, RAM 2GB។

Oppo R7S (៣២៩ដុល្លារ)

/

កាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ មានទំហំ 13 megapixel ខណៈដែលកាមេរ៉ាមុខ 8 megapixel។ Oppo R7s ប្រើអេក្រង់ Full HD 5,5 inch និងប្រូសេសឺរ Snapdragon 615 8-core តែ RAM របស់វា ឡើងដល់ 4 GB។ ចំណែកអង្គចងចាំក្នុងមានទំហំ 32 GB អាចបន្ថែមមេម៉ឺរី 32 GB។

HTC Desire Eye (៣៣៥ដុល្លារ)

/

កាមេរ៉ាមុខ និងក្រោយរបស់ HTC Desire Eye មានទំហំស្មើគ្នា គឺ 13 megapixel។ Desire Eye ត្រូវបានបំពាក់អេក្រង់ Full HD 5,2 inch ឈីប Snapdragon 801, RAM 2 GB, Android 4.4។ HTC Desire Eye មានអង្គចងចាំក្នុង 16 GB និងរន្ធដោតមេម៉ឺរី។ ចំណែកថ្ម មានកម្រិតត្រឹម 2.400 mAh។

សូមបញ្ជាក់ថា ខាងលើគឺជាតម្លៃប្រហាក់ប្រហែលប៉ុណ្ណោះ ដោយសារថា ពីហាងមួយទៅហាងមួយ តម្លៃមានភាពខុសគ្នាខ្លះ។ បើសិនចាប់អារម្មណ៍​ អ្នកអាចចូលមើលនៅទីនេះ

ប្រែសម្រួល ៖ បុត្រា