តាមរយៈការសម្ដែងរបស់លោក Ken Theeradeth និងកញ្ញា Ice Preechaya រឿង “Ruk Nirun Juntra” ទើបចាក់បញ្ចាំងចប់ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ ។  ខ្សែភាពយន្ដនេះ ទទួលបានពាក្យសរសើរល្អៗពីអ្នកទស្សនា និងចាក់បញ្ចាំងជាមួយនឹងពិន្ទុវាយតម្លៃ 3.0​ ភាគរយ ។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដនេះ ឈានដល់ពិន្ទុ 3.7 ភាគរយសម្រាប់ភាគបញ្ចប់ ។

/

ខ្សែភាពយន្ដនេះទទួលបានពិន្ទុវាយតម្លៃជាមធ្យម 3.28 ភាគរយ និងជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើតារាងនៃខ្សែភាពយន្ដ ដែលទទួលបានពិន្ទុវាយតម្លៃខ្ពស់បំផុតប្រចាំឆ្នាំ ២០២១ លើកញ្ចក់ទូរទស្សន៍ Thai TV3 ។ ទាំងលោក Ken Theeradeth និងកញ្ញា Ice Preechaya បង្ហាញទេពកោសល្យសម្ដែងដ៏អស្ចារ្យរបស់ពួកគេ នៅក្នុងខ្សែភាពយន្ដនេះ ។ អ្វីដែលពិសេស គឺតួអង្គរបស់ពួកគេ សម្ដែងស៊ីសង្វាក់គ្នាខ្លាំងណាស់ ។

/

អបអរសាទរចំពោះ លោក Ken Theeradeth, កញ្ញា Ice Preechaya និងក្រុមរបស់ពួកគេទាំងមូល !

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate