ទន្ទឹមនឹងការបញ្ចុះតម្លៃ Galaxy S6 និង Galaxy S6 Edge ដើម្បីជម្រុញឱ្យមានការទិញច្រើនជាងមុន ក្រុមហ៊ុន Samsung ក៏ចង់បើកផ្លូវដើម្បីបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួន នៅខែសីហានេះ នោះគឺ Galaxy Note 5 និង Galaxy S6 Edge Plus។

/

Samsung Galaxy S6

បណ្ដា​ព័ត៌មានថ្មីស្ដីអំពីក្រុមហ៊ុន Samsung នឹងបញ្ចុះតម្លៃ Galaxy S6 និង Galaxy S6 Edge ត្រូវបានគេបង្ហើបឱ្យដឹង។ យោងតាមដំណឹងបែកធ្លាយនេះ ក្រុមហ៊ុនកូរ៉េខាងត្បូង នឹងបញ្ចុះតម្លៃ ១០០អឺរ៉ូ សម្រាប់ Galaxy S6 និង ១៥០​អឺរ៉ូ សម្រាប់ Galaxy S6 Edge។ នេះគឺជាការឆ្លើយតបមួយ ទៅនឹងបញ្ហាលំបាកដែលទាក់ទិននឹងចំនួនស្មាតហ្វូនដែលបានលក់ចេញ មិនសមតាមបំណង។

ខាងលើនេះគ្រាន់តែជាការបញ្ចុះតម្លៃ​ទៅលើ Galaxy S6 និង Galaxy S6 Edge នៅក្នុងទឹផ្សារអឺរ៉ុប ជាក់ស្ដែងគឺប្រទេស​ហូឡង់។ បច្ចុប្បន្ន តម្លៃលក់រាយរបស់ Galaxy S6 កំណែ 32 GB នៅហូឡង់ គឺ ៦៩៩អឺរ៉ូ ហើយវានឹងត្រូវបានគេបញ្ចុះមកនៅត្រឹម ៥៩៩អឺំរ៉ូ ចាប់ពីថ្ងៃស្អែក។ ចំណែក Galaxy S6 Edge កំណែ 32 GB ដែលមានតម្លៃ ៨៤៩​អឺរ៉ូ នឹងត្រូវចុះមកនៅត្រឹមតែ៦៩៩​អឺរ៉ូ។ តម្លៃនេះ មានការខុសគ្នាតិចតួចនៅទីផ្សារផ្សេងៗគ្នា។

/

Samsung Galaxy S6 Edge

ទន្ទឹមនឹងការបញ្ចុះតម្លៃ Galaxy S6 និង Galaxy S6 Edge ដើម្បីជម្រុញឱ្យមានការទិញច្រើនជាងមុន ក្រុមហ៊ុន Samsung ក៏ចង់បើកផ្លូវដើម្បីបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួន នៅខែសីហានេះ នោះគឺ Galaxy Note 5 និង Galaxy S6 Edge Plus។ ក្រុមហ៊ុន Samsung បានផ្ញើលិខិតអញ្ជើញចូលរួមព្រឹត្តិការ​របស់ខ្លួន នៅថ្ងៃទី ១៣សីហាខាងមុខ។ មកដល់ពេលនេះ គេហាក់ប្រាកដថា Samsung នឹងបញ្ចេញស្មាតហ្វូនមួយគូ និងនាឡេកាស្មាតវ៉ចថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការនេះ។

បច្ចុប្បន្ន Galaxy S6 Edge Plus និង Galaxy Note 5 បានលេចមុខជាហូរហែ ហើយអ្នកប្រើប្រាស់ រង់ចាំតែថ្ងៃបង្ហាញខ្លួនជាផ្លូវការរបស់វាតែប៉ុណ្ណោះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Android Authority‎