គេត្រូវរង់ចាំដល់ខែកញ្ញា ទើបមានឱកាសបានឃើញ ស្មាតហ្វូន iPhone 6S របស់ Apple ជាផ្លូវការ។ ក៏ប៉ុន្តែ សម្រាប់ជនជាតិចិនគឺមិនមានអ្វីដែលមិនអាចទៅរួចនោះទេ។​

អំឡុងពេលបច្ចុប្បន្ន iPhone 6S របស់ Apple ទើបស្ថិតក្នុងដំណាក់កាលជិតសម្រេច ប៉ុន្តែ នៅឯប្រទេស​ចិន ស្មាតហ្វូននេះ ត្រូវបានគេផលិតបានជាស្ថាពរទៅហើយ។ ប្រការនេះត្រូវបានគេបង្ហើបឱ្យឃើញតាមរយៈវីដេអូខ្លី បង្ហាញអំពីការបើកប្រអប់ iPhone 6S ដែលទើបត្រូវបានគេ បង្ហោះនៅលើអ៊ីនធឺរណិតកាលពីពេលថ្មីៗនេះ។ រូបភាពក្នុងវីដេអូនេះ បញ្ជាក់ថា ស្មាតហ្វូននេះ មានពណ៌ផ្កាឈូក និងមានរូបរាងខាងក្រៅប្រហាក់ប្រហែលនឹង iPhone 6 Plus របស់ Apple។

បើទោះជាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android ប៉ុន្តែ អ៊ីនធឺរហ្វេស​របស់ស្មាតហ្វូននេះ មានចំនុចជាច្រើន ដូចទៅនឹងប្រព័ន្ធប្រតិបត្តិ iOS 8។យ៉ាងនេះក្ដី ពុំមានស្មាតហ្វូនណាមួយដែលប្រើឈីប Apple A9 និង​ប្រព័ន្ធប្រតិបត្តិ iO9 មានតម្លៃប្រហែល ២០០ដុល្លារនោះឡើយ។

ខាងក្រោមនេះគឺជាបណ្ដារូបភាព និងវីដេអូខ្លី ស្ដីអំពីការបើកប្រអប់កំពូលស្មាតហ្វូន iPhone 6S របស់ចិន ៖

/

/

/

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena/youtube