មានតំណមសំខាន់ៗ ទាំង៥ ដែលប្រជាជនចិន តែងតែចៀសវាង និងហាមកូនចៅមិនឲ្យធ្វើវា នៅក្នុងថ្ងៃទីមួយនៃ ចូលឆ្នាំចិន។
1. ហាមលេបថ្នាំ
វាមានជំនឿថា បើអ្នកលេបថ្នាំនៅក្នុងថ្ងៃដំបូង នៃថ្ងៃចូលឆ្នាំចិន នោះអ្នកនឹងឈឺអស់ពេញមួយឆ្នាំ។ នៅកន្លែងមួយចំនួន អ្នកជំងឺតែងតែកម្ទេចក្រឡថ្នាំ ព្រោះពួកគេជឿជាក់ថា ជំងឺទាំងអស់នឹងចាកចេញ នៅពេលឆ្នាំថ្មីមកដល់។
2. កុំបោសផ្ទះ ឬបោសសម្រាម
ប្រសិនបើអ្នកបោសផ្ទះ ឬសម្រាម វាប្រៀបដូចជាបោសទ្រព្យចេញទៅក្រៅអ៊ឺចឹង។ ការយកសម្រាមទៅ បោះចោល មានន័យថា អ្នកយកទ្រព្យ និងសំណាងល្អ បោះចេញពីផ្ទះដែរ។
3. កុំញ៉ាំបបរ
អ្នកមិនត្រូវញ៉ាំបបរទេ ព្រោះវាតំណាងឲ្យភាពក្រីក្រ។ ប្រជាជនចិន តែងគិតថា មានតែអ្នកក្រតែប៉ុណ្ណោះ ដែលញ៉ាំបបរ ដូច្នេះគេមិនចង់ឲ្យពាក្យ «ក្រ» កើតមានក្នុងថ្ងៃចូលឆ្នាំថ្មីឡើយ។
4. កុំបោកខោអាវ ឬកក់សក់
អ្នកមិនត្រូវបោកខោអាវ ឬកក់សក់ ក្នុងថ្ងៃទីមួយ និងថ្ងៃទីពីរឡើយ ពីព្រោះថ្ងៃទាំងពីរនោះ ជាថ្ងៃខួបរបស់ទេវតា Shuishen (ទេវតាទឹក)។

រូបតំណាង
5. ហាមដេរប៉ាក់
ការប្រើប្រាស់ កាំបិត កន្ត្រៃ ត្រូវចៀសវាងឲ្យដាច់ខាត ព្រោះវាត្រូវបានគេជឿថា វានាំគ្រោះ និងទ្រព្យសម្បត្តិធ្លាក់ចុះ នៅក្នុងឆ្នាំថ្មី ៕


ប្រភព៖ chinahighlights