ព័ត៌មានអន្តរជាតិ ៖ ប្រភេទពស់ថ្លាន់ យក្សរបស់ពិភពលោក ដែលមានប្រវែងដល់ទៅជាង៥​ ម៉ែត្រ ត្រូវបានចាប់ និងសម្លាប់ដោយបុរសម្នាក់ ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន​   ដែលទើបតែបានចេញផ្សាយ ដោយគេហទំព័របរទេស ស្កាយ កាលពីវេលាល្ងាចម្សិលមិញនេះ ។

គួរបញ្ជាក់ផងដែរថា​ បើយោងតាមសម្តីលោក Jason Leon វ័យ ២៣ ឆ្នាំ អោយដឹងថា​ នៅរាត្រីថ្ងៃទី  ១១ ឧសភា  គាត់ និង  មិត្តភក្តិមួយក្រុម បានប្រទះឃើញវាវារចេញមកដងផ្លូវខណៈពេលដែល​ពួកគាត់    កំពុងតែបានឡានឆ្លងកាត់  ។  ភ្លាមៗនោះ គាត់បានចេញពីឡាន  និង ស្ទុះឡបទៅចាប់វាពីក្រោយ  រំពេចនោះ  ស្រាប់តែវាមានប្រតិកម្មនិងវាយបក ដោយធ្វើការរឹតជើងរបស់លោក    តែដោយមានការអន្តរាគមន៍  ពីសំណាក់មិត្តភក្តិរបស់លោកពស់មួយក្បាលនោះ ក៏ត្រូវបានសម្លាប់នៅនឹងកន្លែង ដោយកាំបិទ។

width=435

លើសពីនេះ បើយោងតាម Florida Fish and Wildlife Conservation Commission អោយដឹងថា   មូលហេតុដែលនាំអោយពួកគាត់ ហ៊ានលលេង នឹងប្រភេទពស់ថ្លាន់យក្ស របស់ពិភពលោកមួយក្បាលនេះ ក៏ព្រោះតែពួកគាត់មានបទពិសោធន៍ផ្ទាល់ជាមួយនឹងពស់រួចទៅហើយ ខណៈពេលដែលពួកគាត់ បានចិញ្ចឹមពស់ ធ្វើជាសត្វចិញ្ចឹម។

ទន្ទឹមនឹងនេះ បើយោងតាមសម្តីអ្នកវិទ្យាសាស្រ្តមកពី University of Florida បានអះអាងបន្ថែមថា ពស់ថ្លាន់ញីមួយក្បាលនេះ  មិនមានកូននោះទេ  ។  គួររំឭកផងដែរថា  កាលពីពេលកន្លងទៅ ពោលគឺនៅក្នុងខែ សីហា ប្រភេទពស់ថ្លាន់យក្ស  របស់ពិភពលោក ដែលមានប្រវែងដល់ទៅ    ៥  ម៉ែត្រ  ត្រូវបានចាប់នៅក្នុងឧទ្យានជាតិ  Everglades  National Park រួចម្តងមកហើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ