ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលបានចេញដោយទំព័រសារព័ត៌មានបរទេស CNN នាវេលាប៉ុន្មានម៉ោងមុននេះបន្តិច បានបញ្ជាក់អោយដឹងថា មនុស្សយ៉ាងហោចណាស់ ៣២ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងមួយពព្រិចភ្នែក ខណៈជាង ១ពាន់នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានគ្រោះរញ្ជូយប្រថពី កម្លាំង ៦,៣ រ៉ិចទ័រ បានអង្រួនទូទាំងប្រទេសអ៊ឺរ៉ង់ ។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះធម្មជាតិមួយនេះ បានកើតកាលពីថ្ងៃអង្គារម្សិលមិញនេះនាភាគខាងត្បូង ប្រទេសអ៊ឺរ៉ង់ ខណៈពេលដែលវាបានចាប់ផ្តើមអង្រូនជាលើកដំបូងដោយផ្តើមចេញពី ចម្ងាយជាង ១០០ គីឡូម៉ែត្រ ពីរោងចក្រនុយក្លេអ៊ែរ។

ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីមានសមត្តកិច្ច ដោយបានប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការជូយសង្គ្រោះអ្នកដែលរស់រានមានជីវិតយកទៅសង្គ្រោះបន្ទាន់ ស្របពេលដែល ការព្រួយបារម្ភនៅតែចោទជាបញ្ហា ប្រសិនណា គ្រោះរញ្ជូយដីលើកនេះបានបំផ្លាញរោងចក្រនុយក្លេអ៊ែរ នោះមិនដឹងថា នឹងមានសោកនាដអ្វីកើតឡើងបន្ទាប់នោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN