ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស today ទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ  បានគូសបញ្ជាក់អោយដឹងថា  បុរសម្នាក់  ដែលជានេសាទត្រីដ៏ស្ទាត់ជំនាញម្នាក់នោះ បានចាប់អូសទាញត្រីឆ្លាមកំណាច  គីឡូធ្ងន់ដល់ទៅជាង ១០០ គ.ក ចេញពីផ្ទៃទឹកសមុទ្រ យកមកទើលើឆ្នេរខ្សាច់មួយកន្លែង។

width=435

គួរបញ្ជាក់ផងដែរថា  បុរសម្នាក់   ដែលជានេសាទត្រីដ៏ស្ទាត់ជំនាញម្នាក់នោះ មានឈ្មោះថា​ Elliot Sudal    ហើយករណី ប្រមាញ់ជាប់ត្រីឆ្លាមកំណាច ខាងលើនេះ  បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ នៅឯឆ្នេរសមុទ្រ Massachusetts សហរដ្ឋអាមេរិក។

width=434

បន្ទាប់ពីប្រមាញ់បាន និងចាប់អូសទាញឡើងលើឆ្នេរសមុទ្រ  ដោយមានការថតរូបហើយនោះ មួយរំពេចក្រោយមក លោក Sudal ក៏បានប្រលែងវា​ចូលទៅក្នុងផ្ទៃទឹកសមុទ្រវិញ។លោក Sudal បានអះអាងអោយដឹងថា ក្នុងរយៈពេល៨ ខែចុងក្រោយនេះ លោកប្រមាញ់បានឆ្លាមកំណាចដល់ទៅជាង ១០០  ក្បាលឯណោះ  ភាគច្រើនត្រូវបានធ្វើឡើងនៅឯរដ្ឋFlorida។ ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

width=430

width=429

width=429

ដោយ ៖ រិទ្ធីប្រភព ៖ today