មិនត្រឹមតែ Oppo នោះទេដែលបានបង្អាប់ផលិតផលថ្មីរបស់ Apple តែ Samsung ក៏បានប្រើវិធីនេះដើម្បីអួតពីផលិតផលរបស់ខ្លួន។

/

បន្ទាប់ពីបញ្ហាទាក់ទិននឹងមុខងារ “Screen Flash” ដែលធ្លាប់បានប្រើនៅលើស្មាតហ្វូនរបស់ Oppo ក្រុមហ៊ុន Apple បច្ចុប្បន្ន កំពុងតែបាន Samsung ជាន់ពន្លិច ក្នុងវីដេអូឃោសនាថ្មីមួយដែល ត្រូវបានក្រុមហ៊ុនបញ្ចេញជាសាធារណៈកាលពីពេលថ្មីៗនេះ។ វីដែអូនេះ និយាយអំពី ការបញ្ចូលថាមពលថ្មដោយមិនប្រើខ្សែនៅលើ Galaxy S6 edge plus និង Note 5 ដែលជាមុខងារមួយមិនមាននៅលើស្មាតហ្វូនថ្មីបំផុតរបស់ Apple។

width=327

iPhone ថ្មីបំផុតរបស់ Apple នៅតែប្រើវីធីចាស់ ក្នុងការសាកថ្មិ

ខ្លឹមសារនៃវីដេអូនេះ មិនត្រឹមតែជាការបង្អាប់ផលិតផលថ្មីរបស់ Apple តែវាក៏ជារូបភាពមួយនៃការឃោសនារបស់ Samsung អំពីមុខងារបញ្ចូលថាមពលថ្មដោយមិនប្រើខ្សែនៅលើ Galaxy S6 edge plus នៃក្រុមហ៊ុននេះ។ ចំណងជើងនៃវិដេអូនេះ ដាក់ថា វាមិនមែនជាទូរសព្ទ វាជាហ្គាឡាក់ស៊ី។ ពោលគឺ Galaxy S6 edge plus និង Note 5 អាចបញ្ចូលថាមពលបានឆាប់នៅពេលដាក់ទៅលើ dock សាកថ្ម ចំណែក iPhone 6s បានត្រឹមតែប្រើប្រាស់វិធីសាកថ្មតាមបែបបទចាស់។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/Tech