ព័ត៌មានអន្តរជាតិ ៖ អតីតសមាជិកសភាចិន មកពីខេត្ត Shanxi ភាគខាងជើងប្រទេសចិនត្រូវបានដកចេញពីមុខតំណែង និងធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីបានរកអោយឃើញថា គាត់លួចមានភរិយា ៤ នាក់ និងកូនដល់ទៅ ១០ នាក់ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទំព័រសារព័ត៌មានបរទេស Happening ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា អតីតសមាជិកសភារូបនោះមានឈ្មោះថាLi Junwen វ័យ ៤៣ ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ពីបទក្លែងបន្លំសំបុត្រអាពាហ៍ពិពាហ៍។
លោក Li Junwen មិនត្រឹមតែជាអតីតសមាជិកសភាប៉ុណ្ណោះទេតែលោកក៏ធ្លាប់ជាអតីតមេភូមិ Xicuan ផងដែរ នេះបើតាមសេចក្តីប្រកាសអោយដឹង ពីសំណាក់អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្នុងស្រុក ។ គួរបញ្ជាក់ផងដែរថា ការចាប់ឃាត់ខ្លួន លោក Li និងដកចេញពីតំណែងនេះ អាចធ្វើទៅបាន បន្ទាប់ពីរកឃើញថា លោកបានលួចមានប្រពន្ធ៤ និងកូនដល់ទៅ១០ ខណៈពេលដែលការលួចធ្វើបែបនេះ វាគឺជាអំពើខុសច្បាប់ ផ្ទុយទៅនឹងគោលការណ៍ច្បាប់រដ្ឋដែលបានអនុម័ត ត្រូវតែមានកូនមួយតែប៉ុណ្ណោះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Happening