ព័ត៌មានអន្តរជាតិ ៖ ទារកតូចវ័យទើបតែមួយឆ្នាំ ត្រូវបានរកអោយឃើញថា បានធ្លាក់ចុះមកដីពីជាន់ទីពីរ  រងរបួសជាទម្ងន់  ស្របពេលដែលម្តាយ រវល់តែជក់កញ្ឆា នេះបើតាមការអោយដឹងពីភ្នាក់ងារមន្រ្តីមានសមត្តកិច្ចប្រចាំក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។

width=477

គួរបញ្ជាក់ផងដែរថា  ស្រ្តីដែលជាម្តាយញៀនថ្នាំរូបនោះ មានឈ្មោះថា Elizabeth Montijo វ័យ២៣ ឆ្នាំ  ត្រូវបានក្រុមមន្ត្រីប៉ូលីសចាប់ញ៉ាត់គុក បន្ទាប់ពីការធ្វេសប្រហែសរបស់នាង រួមទាំងប្រព្រឹត្តិបទល្មើសដោយធ្វើការសេពគ្រឿងញៀនជាដើម។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថាខណៈពេលដែលមានឧបទ្ទេវហេតុធ្លាក់ក្មេងតូចពីជាន់ទីពីរ  កំពស់ប្រមាណជាង ១០ ទៅ ១២ ហ្វឺតនោះ  សមត្តកិច្ចប៉ូលីសក៏បានទៅដល់កន្លែងកើតហេតុ  ស្របពេលដែលរកឃើញថា ស្រ្តីជាម្តាយបានបើកទ្វារចំហចោល និង រវល់តែជក់កញ្ឆា។

តែទោះជាយ៉ាងណា មកទល់នឹងពេលនេះ ប៉ូលីសបានធ្វើការចាប់ឃាត់ខ្លួនស្រ្តីជាម្តាយហើយខណៈពេលដែលទារកតូចកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕

ដោយ ៖ រិទ្ធីប្រភព ៖ newstoday