
ព័ត៌មានពីគំរោង៖-ឈ្មោះ៖ វិមាន Royal (Royal Tower)-គំរោងដោយ៖ the Royal Group និង Amarapura-ទីតាំង៖ មហាវិថីព្រះមុនីវង្ស កែងមហាវិថីសព័ន្ធរូស្ស៊ី (ក្បែរវិមានកាណាឌីយ៉ា)-ទំហំដី៖ ៤០៣៦ ម៉ែត្រការ៉េ-ទំហំលក់សារុប៖ ៤៨០០ ម៉ែត្រការ៉េ-ប្រភេទប្លង់៖ Studio ទំហំ ៤៧.៣ ម៉ែត្រការ៉េ, បន្ទប់គេងមួយ ៩៤.៥ ម៉ែត្រការ៉េ, បន្ទប់គេងពីរ ១២៣.៥ ម៉ែត្រការ៉េ, បន្ទប់គេងបី ២១៨ ទៅ ២៦៣.៨ ម៉ែត្រការ៉េ-ចំនួនជាន់៖ ៣៨ ជាន់ ១៧ ជាន់សម្រាប់ការិយាល័យ ១៣ ជាន់សម្រាប់ផ្ទះរស់នៅ និងមានផ្ទះប្រណិតតម្លៃថ្លៃនៅជាន់ទី ៣៥ និង ៣៦ នៅជាន់លើបង្អស់មានអាងហែលទឺក-ទីធ្លាចតរយយន្ត៖ ២៧០ កន្លែង-ចំនាយលើគំរោង៖ ១០២លានដុល្លាអាមេរិក-បញ្ចប់៖ ពាក់កណ្ដាលឆ្នាំ ២០១៣

Royal Tower គឺជាគំរោងរួមគ្នាមួយរបស់ The Royal Group ដែលជាក្រុមហ៊ុននាំមុខដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង Amarapura ហើយគំរោងនេះត្រូវបានគេប៉ានស្មានថានឹងចំណាយប្រាក់អស់ ១០២ លានដុល្លាអាមេរិក។
អ្នកឧកញ៉ា គិត ម៉េង
គំរោងនេះត្រូវបានប្រកាសជាសាធារណៈច្រើនឆ្នាំមកហើយដែល The Royal Group បានប្រកាសថានិងបញ្ចប់នាពាក់កណ្ដាលឆ្នាំ ២០១៣ ប៉ុន្តែមិនទាន់មាននរណាដឹងទេថាតើគំរោងនេះនឹងចាប់ផ្ដើមនាពេលណា។ ក្នុងកិច្ចសម្ភាសន៍មួយកាលពីឆ្នាំទៅអ្នកឧកញ៉ា គិត ម៉េង បានប្រាប់អ្នកកាសែតថាគំរោងនេះនិងចាប់ផ្ដើមនាពេលឆាប់ៗ តែកន្លងមកមួយឆ្នាំទៀតទៅហើយតើគំរោងនេះអាចនឹងចេញជារូបរាង ឬយ៉ាងណា?
ដោយ៖ វឌ្ឍនា