ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍​ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស   ដេលីម៉ែល កាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា  ទន្តពេទ្យមួយរូប ត្រូវបានចាប់ឃាត់ខ្លួន ខណៈពេលដែលចាប់ដកធ្មេញអ្នកជម្ងឺរបស់ខ្លួនទាំងកម្រោលដោយសារតែមានការឈ្លោះប្រកែកទាក់ទិនទៅនឹង វិក័យប័ត្រគិតលុយ ។

width=449

គួរបញ្ជាក់ផងដែរថា ទន្តពេទ្យរូបនោះមានឈ្មោះកាត់ថា FJGS វ័យ ៣៩ ឆ្នាំ ជាទន្តពេទ្យមកពីក្រុង Zaragoza ប្រទេសអេស្ប៉ាញ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ករណីជម្លោះខាងលើនេះអាចកើតមានឡើង បន្ទាប់ពីស្រ្តីសុំមិនបញ្ជេញអត្តសញ្ញាណម្នាក់  មានការងឿយឆ្ងល់ពីវិក័យប័ត្រគិតលុយ  ហេតុអ្វីក៏ថ្លៃម្ល៉េះគ្រាន់តែធ្វើការព្យាបាល  និង ដាក់ធ្មេញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ  ដោយធ្វើការចោទសួរទៅទន្តពេទ្យ។

ភ្លាមៗនោះ  ក៏មានការច្រឡោតខឹង  និង ចាប់ដកធ្មេញដែលបានដាក់នាពេលកន្លងមកទាំងកម្រោល រហូតដល់ធ្វើអោយនាងឈាមពេញមាត់។  រំពេចនោះ នាងក៏ប្តឹងដល់ភ្នាក់ងារមានសមត្តកិច្ចអោយចាប់ទន្តពេទ្យចិត្តសឿងរូបនេះ​ ខណៈពេលដែលការផ្តន្ទាទោសនឹងត្រូវបានធ្វើឡើងទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល