នគរបាល Papua New Guinea ទើបតែចាប់បានសមាជិករបស់សាសនាមួយដែលត្រូវបានគេសង្ស័យថា បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់ និងស៊ីខួរក្បាលទាំងឆៅ ព្រមទាំងចំអិនលិង្គជនរងគ្រោះធ្វើជាស៊ុប។

កាលពីសប្ដាហ៍មុន នគរបាលបានចូលត្រួតពិនិត្យភូមិ​ Biamb និងបានចាប់ខ្លួនមនុស្ស ២៩នាក់ ក្នុងនោះ មានស្ដ្រី ៨នាក់។ ពួកគេគឺជាសមាជិកក្រុមមួយដែលមានសមាជិក ១,០០០នាក់ ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងគ្រូមន្ដអាគមន៍ក្នុងសង្គម ដែលទារថ្លៃខ្ពស់កប់ពពក។​ ក្រៅពីប្រាក់កាស់ ផ្លូវភេទក៏ត្រូវបានគ្រូមន្ដអាគមន៍ទាំងនោះតម្រូវអោយមានផងដែរដើម្បីជាគ្រឿងបូជា ក្នុងការទស្សន៍ទាយ ឬធ្វើអាគមន៍គាថា។

/

អំពើខាងលើ បានកើតឡើងជាហូរហែរ នៅក្នុងតំបន់ Tangi ខេត្ត Madang របស់ Papua New Guinea បណ្ដាលអោយក្រុមអ្នកស្រុកមានការខឹងសម្បារ និងពួកគេនាំគ្នាបង្កើតជាក្រុមមួយ តាមប្រមាញ់ក្រុមគ្រូអាគមន៍ទាំងនោះ ដើម្បីសងសឹក។ ក្រោយមក ក្រុមនេះក៏បានសម្លាប់គ្រូមន្ដអាគមន៍ចំនួន ៧នាក់ ហើយពួកគេក៏ត្រូវបានគេសង្ស័យថា បានស៊ីខួរក្បាលទាំងឆៅ ព្រមទាំងចំអិនលិង្គជនរងគ្រោះធ្វើជាស៊ុប។

នគរបាលបានអំពាវនាវអោយក្រុមសាសនាដែលមានសមាជិក​ ១,០០០នាក់នោះ ចេញមកសារភាព។ ប៉ុន្ដែ ទោះជាយ៉ាងក៏ដោយ នគរបាលក៏នៅតែប្រឹងប្រែងតាមចាប់ខ្លួន អ្នកដែលជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE