ព័ត៌មានអន្តរជាតិ ​៖   បើតាមការដកស្រង់ព័ត៌មាន  ពីទំព័របរទេស Yahoo ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា យុវតីម្នាក់ បានបើកឡានទៅបុកនឹងឡានប៉ូលីស  ដែលកំពុងតែចតនៅម្ខាង  ដើម្បីគេចផុតពីការចាប់ជំរិតរបស់ឧក្រិដ្ឋជនមា្នក់ ។

width=454

គួរបញ្ជាក់ផងដែរថា  ករណីខាងលើនេះ  បានកើតឡើងកាលពីពេលកន្លងទៅនៅឯរដ្ឋ  New Jersey  សហរដ្ឋអាមេរិក  ហើយបើនិយាយពីឧក្រិដ្ឋជន   ដែលត្រូវបានចាប់ឃាត់ខ្លួនរូបនោះវិញ    មានឈ្មោះថា  Floribert Nava  វ័យ ៤៥ ឆ្នាំ ជាប់ចោទពីបទ ចាប់ជំរិតយុវតីម្នាក់ អោយបើកឡានទៅរដ្ឋ Philadelphia ក៏ព្រោះតែមានជម្លោះរឿងស្មុំកូនមកចិញ្ចឹម​  ដោយឪពុកម្តាយកូនចិញ្ចឹមតូចនោះ រស់នៅក្នុងរដ្ឋមួយនេះ។

បន្ទាប់ពីយុវតីឆ្លាតវៃរូបនេះ បានបើកឡានទៅបុករថយន្តប៉ូលីស ​ ដែលកំពុងតែចតស្ងៀមនៅម្ខាងនៃផ្លូវហើយនោះ រំពេចនោះ លោក Floribert  ក៏ត្រូវបានចាប់ឃាត់ខ្លួនភ្លាមៗ ខណៈពេលដែលក្នុងដៃប្រដាប់ដោយអាវុធ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ yahoo