ព័ត៌មានអន្តរជាតិ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែបានចេញកាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា ដុំឈើមួយដុំ ដែលត្រូវបានគេសន្មត់ថា ជាស្លាកសញ្ញា ហាមចូល “no entry” គឺជាដុំឈើរបស់ចក្រភពអង់គ្លេស ដែលមានអាយុកាលចាស់ជាទីបំផុតនោះគឺ មានអាយុកាលដល់ទៅជាង ៦,០០០ ឆ្នាំ បន្ទាប់ពីវាត្រូវបានរកឃើញដោយក្រុមបុរាណវត្ថុវិទូ (archaeologists) ។

ដុំឈើ ដែលមានប្រវែងជាងមួយម៉ែត្រកន្លះមួយនេះ ធ្លាប់បានគេប្រើប្រាស់ធ្វើជាព្រំប្រទល់ដែនហាមចេញចូលរបស់ក្រុមកុលសម្ព័ន្ធ របស់ចក្រភពអង់គ្លេសសម័យបុរាណ។ គួររំឭកផងដែរថា ដុំចម្លាក់ឈើមួយនេះ ត្រូវបានរកឃើញនៅឯ ការដ្ឋានទំនប់វារីអគ្គីសនីមួយកន្លែង នាជ្រលងភ្នំ Rhondda ។
យ៉ាងណាមិញ បើយោងតាមសម្តីលោកRichard Scott Jones បុរាណវត្ថុវិទូមកពី Heritage Recording Services Wales អះអាងអោយដឹថា ដុំឈើចម្លាក់មួយនេះ វាពិតជាមានតម្លៃជាខ្លាំង ក៏ព្រោះតែវាគឺជាផ្នែកមួយ នៃស្នាដៃសិល្បៈចម្លាក់ដ៏កម្រពីសម័យបុរាណ ពោលគឺវាមានអាយុកាលដល់ទៅជាង ៦,២៧០ ឆ្នាំឯណោះ អំឡុងចុងយុគសម័យ Mesolithic និងដើមយុគសម័យ Neolithic (Late Mesolithic/Early Neolithic period) ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដឹមីរ័រ