ស្បែកមុខទន់ សភ្លឺរលោង គឺជាអ្វីដែលនារីគ្រប់រូប ប្រាថ្នាចង់បានដើម្បីបង្ហាញនូវភាពស្រស់ស្អាត និង  ការទាក់ទាញរបស់ខ្លួន  ពីមនុស្សនៅជុំវិញខ្លួន។​ ជាពិសេស  សំរាប់មនុស្សដែលខ្លួនកំពុងតែស្រលាញ់  ឬ គូស្នេហ៍។ ស្បែកទន់  ភ្លឺរលោង ស្រស់ស្អាត  អាចទទួលបានតាមរយៈការប្រើប្រាស់ផលិតកែសម្ជស្ស  និង តាមរយៈពេលវិធីធម្មជាតិ។ អ្នកអាចជ្រើសរើសវិធីណាមួយ ដែលអ្នកពេញចិត្ត យកប្រើសាកល្បង។

ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន ដែលអាចជួយថែរក្សាសម្រស់ស្បែកមុខរបស់អ្នកឱ្យទន់ សម៉ដ្ឋ និង ភ្លឺរលោង ដោយធម្មជាតិ។

/

ល្ហុង៖ ផ្លែល្ហុងមានផ្ទុកនូវសារធាតុអង់ស៊ីម វីតាមីន និង សារធាតុចិញ្ចឹមជាច្រើន ដែលមានតួនាទីជួយថែរក្សា និង ផ្លាស់ប្តូរកោសិកាស្បែកងាប់ ឱ្យដុះលូតលាស់ឡើងវិញ។

វិធីព្យាបាល៖ យកផ្លែល្ហុងទុំ មកបិទនៅលើស្បែកមុខ របស់អ្នកឱ្យសព្វ ទុករយៈពេល ១៥នាទី បន្ទាប់មក លាងសំអាតមុខរបស់អ្នក  ជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញ ជាការស្រេច។ប្រើប្រាស់វិធីបែបនេះ  ឱ្យបានញឹកញាប់  នឹងជួយកាត់បន្ថយស្នាមអាចម៍រុយ  ស្នាមអុជខ្មៅនិង ការពារស្បែកពីពន្លឺព្រះអាទិត្យ។

មួយវិញទៀត៖ ប្រសិនបើ  អ្នកចង់ឱ្យស្បែកទន់ ស ភ្លឺរលោង អ្នកគ្រាន់តែ ចិតក្រូចឆ្មារជាចំណិតស្ពើងៗ ដាក់បន្ថែមពីលើម៉ាសផ្លែល្ហុងនោះជាការស្រេច។

ទឹក៖ ជាប្រភពនៃសម្រស់ ដ៏មានប្រសិទ្ធិភាពបំផុត  ដែលអាចជួយថែរក្សាស្បែករបស់អ្នកឱ្យមានសំណើម ទន់ ភ្លឺរលោង។

វិធីប្រើប្រាស់៖ ដើម្បីទទួលស្បែកស្អាត ទន់ និង ភ្លឺរលោង  អ្នកត្រូវផឹកទឹកឱ្យបាន  ៨កែវ៩កែវ ក្នុង១ថ្ងៃ ដើម្បីឱ្យរាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់។​ ប៉ុន្តែ អ្នកត្រូវជៀសវាងការផឹកទឹក ដែលមានជាតិស្ករ ជាតិស្រវឹង និង ជាតិកាបូនឌីអុកស៊ីត។ ម្យ៉ាងទៀតវិញ អ្នកត្រូវទទួលទាន បន្លែ និងផ្លែឈើណា ដែលមានផ្ទុកនូវជាតិទឹកច្រើន  បន្ថែមជាមួយនឹងការផឹកទឹក។ ជាជិសេស អ្នកត្រូវលាងសំអាត ស្បែកមុខរបស់អ្នក ឱ្យបាន​ ២ដង ក្នុង ១ថ្ងៃ៕

ដោយ៖ វណ្ណៈប្រភព៖ top10homeremedies