ស្បែកមុខសស្រស់ស្អាត ភ្លឺរលោងដោយធម្មជាតិ គឺជាបំណងប្រាថ្នារបស់ស្រ្តីគ្រប់រូប។ តើអ្នកមានវិធីណាដើម្បីធ្វើឱ្យស្បែកមុខរបស់អ្នក សភ្លឺរលោងដែរ ឬទេ? ខាងក្រោមនេះគឺជាវិធីងាយមួយ ដែលជួយឱ្យស្បែកមុខ សភ្លឺរលោង រយៈពេលខ្លី។

width=500

១/ ពោត៖ ជាប្រភេទអាហារម្យ៉ាង ដែលជួយផ្ដល់  សំណើមដល់ស្បែក  បន្ថយ ស្នាមអុជខ្មៅ និង ជួយបង្អង់ភាពជ្រីវជ្រួញនៃ ស្បែកបានយ៉ាងប្រសើរ ពីព្រោះវាមានវីតាមីន C1 វីតាមីន B1 និង សារធាតុប្រឆាំង រ៉ាឌីកាល់សេរី ធ្វើឱ្យស្បែកសស្រស់ស្អាត ដោយធម្មជាតិ។ ឡេបំបាត់ស្នាមអុជខ្មៅ៖ ត្រៀមគ្រាប់ពោត ១កូនចាន  ទឹកដាំពុះកន្លះកូនចាន  ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ និង ទឹកឃ្មុំ ២ស្លាបព្រាបាយ។

វិធីធ្វើ៖ ដំបូងត្រូវយក  គ្រាប់ពោតមកក្រឡុក ជាមួយទឹកដាំ   ឱ្យម៉ដ្ឋសិន  រួចត្រងយកតែទឹកយកមកផ្សំ  ជាមួយទឹកក្រូចឆ្មារ និង ទឹកឃ្មុំកូរឱ្យ   សព្វសាច់ចូលគ្នាតែមួយ។ បន្ទាប់មកយក មកលាបឱ្យសព្វផ្ទៃមុខ ទុករយៈពេល ២០នាទី  រួចលាបបន្ថែម មួយជាន់ទៀត ទុករយៈពេល ១៥នាទី ហើយលាងសំអាតចេញដោយទឹកត្រជាក់៕

ដោយ៖ វណ្ណៈប្រភព៖ health