ហ្វាប្លែតជំនាន់ថ្មីបំផុតមកពីក្រុមហ៊ុន Apple របស់អ្នកប្រើប្រាស់ចិនម្នាក់ បានផ្ទុះ បន្ទាប់ពីធ្លាក់ចុះលើកម្រាលឥដ្ឋ។

/

យោងតាម GizmodoChina ហេតុការណ៍ខាងលើនេះបានកើតឡើងនៅខែត្រយូណា ភាគនិរតីនៃប្រទេសចិន។ ម្ចាស់របស់ទូរស័ព្ទនេះឱ្យដឹងថា ខ្លួនបានទិញ iPhone 7 Plus កាលពីខែតុលា ហើយទូរស័ព្ទនេះបានផ្ទុះ បន្ទាប់ពីគាត់បានធ្វើឱ្យធ្លាក់ទៅលើឥដ្ឋ។

យោងតាមការរៀបរាប់ ទូរស័ព្ទនេះបានចាប់ផ្ដើមហុយផ្សែង។ ផ្សែងកាន់តែមានច្រើនឡើងៗ ចុងក្រោយវាក៏ផ្ទុះ ហើយអេក្រង់ក៏ប៉ើងចេញពីទូរស័ព្ទ។ រូបភាពដែលម្ចាស់ទូរស័ព្ទបានថត បង្ហាញថា iPhone 7 Plus ដែលផ្ទុះនេះ បានខូចខាតទាំងស្រុង និងមិនអាចជួសជុលបាន។

នេះគឺជាករណីទីបីហើយដែលទាក់ទឹននឹង iPhone 7, 7 Plus ផ្ទុះ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ។ កាលពីខែតុលា iPhone 7 មួយគ្រឿងរបស់មនុស្សម្នាក់បានឆេះ នៅពេលម្ចាស់កំពុងតែថតវីដេអូ។ មុននេះ ក៏មានទូរស័ព្ទជំនាន់ថ្មីរបស់ Apple បានផ្ទុះក្នុងរថយន្តរបស់គ្រួសារមួយនៅអូស្ដ្រាលីផងដែរ។

/

ព័ត៌មានលំអិតស្ដីអំពីការផ្ទុះដែលទាក់ទឹននឹង iPhone មិនត្រូវបានគេបង្ហើបឱ្យដឹង ហើយតាមធម្មតា Apple ក៏មិនបានប្រតិកម្មអ្វីចំពោះករណីទាំងនេះ៕

ប្រែសម្រួល ៖ តារាប្រភព ៖ GizmodoChina