រូបភាពដែលដូចទៅនឹងព្រះអាទិត្យបីបង្ហាញខ្លួនក្នុងពេលតែមួយ ត្រូវគេថតបាននៅទីក្រុង St.Peterburg ប្រទេសរុស្ស៊ី គឺជាបាតុភូតធម្មជាតិដ៏កម្រមួយ។

/

ប្រជាជននៅទីក្រុង St.Peterburg ប្រទេសរុស្ស៊ី បានឃើញផ្ទាល់នឹងភ្នែកនូវបាតុភូតធម្មជាតិដ៏កម្រមួយ ដែលដូចទៅនឹងព្រះអាទិត្យបីបង្ហាញខ្លួនក្នុងពេលតែមួយនៅលើអាកាស នេះបើតាមទំព័រ The Sun ចេញផ្សាយកាលពីថ្ងៃទី ៥ធ្នូកន្លងទៅ។

យោងតាម Maria Borukha ធ្វើការនៅស្ថានិយតារាសាស្ដ្រ St.Peterburg បាតុភូតដុំពន្លឺពីរដុំ បង្ហាញខ្លួននៅសងខាងព្រះអាទិត្យ ត្រូវបានគេហៅថា “ព្រះអាទិត្យក្លែងក្លាយ”។ បាតុភូតនេះត្រូវបានគេមើលឃើញក្នុងតំបន់មួយចំនួននៅលើពិភពលោករាល់រដូវកាល ប៉ុន្តែ វាមិនសូវភ្លឺដូចនៅទីក្រុង St.Peterburg។

Nikolay Zheleznoc អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានអនុវត្តតារាសាស្ដ្រនៃមន្ទីរវិទ្យាសាស្ដ្ររុស្ស៊ី បកស្រាយថា “បាតុភូតព្រះអាទិត្យក្លែងក្លាយ បង្ហាញខ្លួននៅពេលពន្លឺចាំងទៅលើគ្រាប់ទឹកកកល្អិតនៅក្នុងពពកនៅលើកំពស់ពី ៥ទៅ១០គីឡូម៉ែត្រ ធៀបនឹងផ្ទៃដី”។

ប្រែសម្រួល ៖ តារាប្រភព ៖ The Sun/dailystar