ដោយសារតែមិនបានកាត់ចោលនូវប្រដាប់ភេទ គូស្វាមីភរិយាមួយគូ បានមានផ្ទៃពោះ និងបង្កើតកូនតាមធម្មជាតិ ក្នុងនោះ អ្នកមានផ្ទៃពោះគឺជាស្វាមី។

/

គូស្នេហ៍មួយគូដែលបានប្ដូរភេទ មកពី Ecuador ទើបតែបង្កើតបានកូនមួយ។ ពួកគេត្រូវបានគេចាត់ទុកថាជាគូស្នេហាប្ដូរភេទដំបូងគេក្នុងពិភពលោកដែលធ្វើរឿងនេះ។

ស្វាមីឈ្មោះ Fernando Machado (ដើមឡើយជាស្រី) ភរិយាឈ្មោះ Diane Rodriguez (ដើមឡើយជាប្រុស) មានកិច្ចសម្ភាសដំបូងមួយ បន្ទាប់ពីបង្កើតកូនកាលពីខែមិថុនា។

/

អ្នកទាំងពីបានស្គាល់គ្នាតាមរយៈ Facebook ហើយពួកគេទាំងពីរមិនបានកែភេទពិតប្រាកដនោះទេ មានន័យថា អាចមានផ្ទៃពោះដោយធម្មជាតិ បើទោះមើលពីខាងក្រៅ តួនាទីរបស់ពួកគេត្រូវបាន “ដើរបញ្ច្រាស”។

នៅក្នុងកិច្ចសម្ភាសមួយជាមួយនឹង BBC, Fernando Machado អ្នកដែលមានផ្ទៃពោះ និងបង្កើតកូន បានឱ្យដឹងថា “ក៏ដូចទៅនឹងគ្រួសារដទៃ”។

/

បច្ចុប្បន្ន កូនរបស់ពួកគេមិនទាន់ត្រូវបានដាក់ឈ្មោះ ប៉ុន្តែ ទារកនេះត្រូវបានគេហៅថា Caraote មានន័យថា “ខ្យង”។

Diane ថ្លែងថា ការធ្វើជាពុកម្ដាយ គឺមិនមែនជារឿងដែលនាងគិតថានឹងកើតឡើងចំពោះខ្លួន។នាង Diane និយាយថា “ដោយសារតែខ្ញុំជាអ្នកប្ដូរភេទ ខ្ញុំមិនដែលគិតដល់ថាខ្លួនអាចធ្វើជាម្ដាយ។ មុននេះ ច្បាប់បានតម្រូវឱ្យកាត់ប្រដាប់ភេទបុរស បើសិនជាចង់ឱ្យច្បាប់ទទួលស្គាល់ជាស្រី”។

/

Diane បន្តថា “យើងខ្ញុំរស់នៅដូចជាប្រុស និងស្រី។ ខ្ញុំជាស្រី ហើយ Fernando ជាប្រុស។ ការមានផ្ទៃពោះគឺជារឿងស្មុគស្មាញ។ ប៉ុន្តែ នៅពេលដឹងថា វាជាសិទ្ធិរបស់យើង ខ្ញុំ និង Fernando បានសម្រេចចិត្តរកសមាជិកថ្មីសម្រាប់គ្រួសារ”។

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail