គ្រាប់បាល់ពីរគ្រាប់របស់Aguero និងNasriបានជួយ Man Cityដណ្តើមបានជ័យជំនះក្នុងការប្រកួតវង់ទី35។បំបាក់Wolvesបានក្លឹបMan Cityមានពិន្ទុចាញ់ក្លឹបបិសាចក្រហមតែ3ពិន្ទុប៉ុណ្ណោះ។
នៅពីរប្រកួតចុងក្រោយនេះ Tevezរកគ្រាប់បាល់អោយMan Cityបាន4គ្រាប់។បច្ចេកទេសស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ បានធ្វើអោយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានទទួលបានមកវិញនូវភាពជឿជាក់ពីគ្រូបង្វឹក ក៏ដូចជាក្រុមអ្នកគាំទ្ររបស់Man City។ស្មារតីប្រកួតដល់ក្លៀវក្លារបស់Tevezបានរួមចំណែកជាច្រើនក្នុងការជួយអោយកីឡាករផ្សេងទៀតដូចជា Sergio Aguero រឺ David Silvaលេងបានល្អឡើងវិញ។


លទ្ធផល៖ Wolves-Man City(0-2)គ្រាប់បាល់៖ Sergio Aguero (27'), Samir Nasri (74')កីឡាករប្រកួត៖Wolves: De Vries, Foley, Stearman, Bassong (Berra 76'), Ward, Kightly, Henry, Davis, Edwards (Doyle 61'), Jarvis, DoyleMan City: Hart, Kompany, Lescott, Zabaleta, Clichy, Y. Toure, Barry, Silva (De Jong 59'), Nasri (Kolo Toure 86'), Tevez (Johnson 76'), Aguero
ដោយ៖ និស្ស័យប្រភព៖ zing