កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្រានៅអាឡឺម៉ង់ G-Spirits បានបញ្ចេញផលិតផលស្រាrum, vodka និង whisky ដែលត្រូវបានផលិតឡើងដោយវិធីពិសេស គឺស្រោចលើដើមទ្រូងរបស់ស្រីស្អាតមួយចំនួន មុននឹងត្រូវបានបញ្ចូលទៅក្នុងដប។
មានការយល់ឃើញខ្លះថា Naga Chilli Vodka គឺជាស្រាដែលមានអាកុលក្ដៅបំផុតក្នុងពិភពលោក ប៉ុន្ដែ នោះគឺយុគសម័យ មុនការចាប់កំណើតរបស់ G-Spirits ។ Alexa Varga ជានារីដ៏សិចស៊ី និងជាអ្នកដែលបានទទួលជ័យជំនះនៅក្នុងការប្រកួត Playmate of the Year 2012 របស់ Hungary រួមនឹងអ្នកបង្ហាញម៉ូដដ៏ស្រស់ស្អាត ២នាក់ផ្សេងទៀត នឹងត្រូវធ្វើការស្រោចស្រាឡើងលើដើមទ្រូងរបស់ខ្លួន នៅមុនពេលស្រាទាំងនេះត្រូវបានគេបញ្ចូលទៅក្នុងដប។
ស្រា rum, vodka និង whisky នឹងត្រូវយកមកស្រោចលើដើមទ្រូងស្រីស្អាត មុនពេលបញ្ចូលក្នុងដប
បច្ចុប្បន្ន ព័ត៌មានស្ដីពីរបៀបបញ្ចូលស្រាទៅក្នុងបដបែបណា បន្ទាប់ពីត្រូវបានស្រោចលើដើមទ្រូងរបស់ស្រីស្អាតនោះ មិនទាន់ត្រូវបានបង្ហើបអោយដឹងនៅឡើយ។ ប៉ុន្ដែតម្លៃរបស់វាត្រូវបានគេបង្ហើបអោយដឹងថា គឺចាប់ពី ១៥០ ទៅ ១៨០ដុល្លារក្នុងមួយដប។
ក្រុមហ៊ុនផលិតស្រានេះ បានអោយដឹងដែរថា ផលិតផលនេះត្រូវបានធ្វើឡើយទៅតាមស្ដង់ដាអនាម័យ និងមិនបំពានលើផលប្រយោជន៍របស់អតិថិជន។ ប្រភេទស្រានេះក៏ត្រូវបានផលិតក្នុងចំនួនកំណត់ ប៉ុន្ដេ G-Spirits នឹងផលិតបន្ថែមទៀតប្រសិនមានតម្រូវការកាន់តែច្រើន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ K14